ស៊ីរីៈ បើតាមក្រុមសង្កេតការណ៍ បានឲ្យដឹងថា វាយប្រហារដោយបំផ្ទុះគ្រាប់បែបអត្តឃាតមួយ នៅក្នុងពិធី មង្គលការពួកសកម្មប្រយុទ្ធឃើដនៅទីក្រុង Hasaka ភាគឦសានប្រទេសស៊ីរី បានសម្លាប់មនុស្ស ២០នាក់ ខណៈដែលប្រេព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍មកថា ហេតុការណ៍នេះ មនុស្សស្លាប់ និងរងរបួសជិត ៣០នាក់។ នេះបើយោតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៦។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា នៅក្នុងការបំផ្ទុះនេះ បានបណ្ដាលឲ្យមនុស្ស ៣០ នាក់ស្លាប់ និង ៩០ នាក់ទៀតរងរបួស ដោយភាគច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
តាមរបាយការណ៍ បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានកូនកំលោះ និងសមាជិកក្រុម សកម្មប្រយុទ្ធគណបក្សឃើដ៕
មតិយោបល់