បរទេស៖ បើយោងតាមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ស្ត្រីមានផ្ទៃពោះមិនគួរលើករបស់ធ្ងន់ជាង ១០គីឡូក្រាមនោះទេ តែប្រសិនបើអ្នកលើករបស់ធ្ងន់ជាងនេះអាចគ្មានសុវត្ថិភាពដល់ទារក នៅក្នុងផ្ទៃ។
ក្នុងដំណាក់កាលនេះ សន្លាក់ និងសាច់ដុំរបស់អ្នកមានភាពទន់ខ្សោយជាងពេលធម្មតា ហើយ អ្នកអាចងាយនឹងរងរបួសបំផុត។ ជាពិសេសនៅពេលលើករបស់ធ្ងន់ ខ្នងរបស់អ្នកត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។
រឿងដ៏គួរឲ្យព្រួបារម្ភមួយទៀត គឺការដួលពលលើករបស់ធ្ងន់។ ប្រសិនបើមានការប៉ះទង្គិចទារកក្នុងផ្ទៃ ឱកាសនៃការរលូតកូនក៏អាចកើតមានឡើងដែរ។ ដូច្នេះហើយសូមប្រយ័ត្ន ព្រោះការជំពប់ជើង ឬដួលអាចមានគ្រោះថ្នាក់ខ្លាំងណាស់។
យកល្អ អ្នកគួរតែជៀសឲ្យឆ្ងាយពីសកម្មភាពដែលមានគ្រោះថ្នាក់ ឬក៏ទៅពីគ្រោះជាមួយអ្នកជំនាញ ដើម្បីសុំយោបល់ពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ៕
មតិយោបល់