ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ករណីផ្ទុះឆេះយន្តហោះ Emirates ស្លាប់និងរបួស១៤នាក់នៅឌូបៃ

ឌូបៃ: អ្នកដំណើរទាំងអស់ ៣០០នាក់នៅលើយន្តហោះ​របស់ក្រុមហ៊ុនអាកាស​ចរណ៍ Emirates អាចគេចផុតពីសេចក្តីស្លាប់នៃការផ្ទុះឆេះម្សិលមិញនេះ នៅពេលដែល​យន្តហោះនេះកំពុងធ្វើការចុះចត ប៉ុន្តែអ្នកពន្លត់អគ្គិភ័យម្នាក់បានស្លាប់នៅពេលដែលបានព្យាយាម​ជួយ​ពន្លត់​អណ្តាភ្លើង ស្របពេលដែលមនុស្ស ១៣នាក់ផ្សេងទៀតបានរងរបួសស្រាល។ នេះបើយោងតាម​ការចេញ​ផ្សាយ​ដោយសារព័ត៌មាន BBC នៅថ្ងៃទី០៤ សីហា ឆ្នាំ២០១៦នេះ។

យន្តហោះប្រភេទ Boeing 777 នេះបានបង្ហាញខ្លួនឡើង ដើម្បីធ្វើការចុះចតក៏បានក្រឡាប់ផ្ងាពោះ​របស់វា​និងផ្ទុះឆេះតែម្តង ហើយរូបភាពបានបង្ហាញពីផ្សែងខ្មៅក្រាស់កើនឡើងទៅលើមេឃ។ ជាមួយគ្នានោះដែរ មនុស្សកំពុងស្រែកហើយមានការចុះចតពិបាកខ្លាំងណាស់ដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានឱ្យដឹងថា មានអ្នកដំណើរ ២៨២នាក់និងនាវិក ១៨នាក់ នៅលើយន្តហោះនេះ រួមមាន ២០សញ្ជាតិ ពួកគេភាគច្រើនជនជាតិឥណ្ឌា, ជនជាតិអង់គ្លេស ២៤នាក់ និងមកពីអារ៉ាប់រួម ១១នាក់៕

36D509C800000578-3721366-Emergency_An_Emirates_passenger_jet_has_crash_landed_at_Dubai_Ai-a-62_1470218100968

Boeing 777 Emirates landed-crash

Boeing 777 Emirates landed-crash01

Boeing 777 Emirates landed-crash02

មតិយោបល់