ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភេរវករជាង ១.២៥០ នាក់ ត្រូវសម្លាប់ និងរងរបួស បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកងទ័ពអារ៉ាប់ស៊ីរី

ស៊ីរី: ប្រព័ន្ធផ្សព្វផ្សាយ Al-Alam News Network បានរាយការណ៍មកថា កងទ័ពអារ៉ាប់ស៊ីរី (SAA) បានវាយលុកនៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី បណ្ដាលឲ្យក្រុមសកម្មប្រយុទ្ធចុះចាញ់ ហើយភេវរករជាង ២៥០ នាក់ ត្រូវបានស្លាប់ និងយ៉ាងហោចណាស់ ១.០០០ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរយ: សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។

ក្នុងនោះកងទ័ពស៊ីរី ក៏បានចូលរួមការប្រយុទ្ធយ៉ាងខ្លាំងក្លា នៅភាគខាងលិច ឈៀងខាងជើងនៃទីក្រុង អាឡេប៉ូ ដោយកងទ័ពទទួលបានជោគជ័យ ក្នុងការវាយប្រហារទីតាំងសំខាន់របស់ក្រុមភេរវករផងដែរ៕

VIDEO: 1250 Terrorist Killed, Injured in Clashes with SAA in Southern Aleppo

//youtu.be/RN_pzhqYYC8

មតិយោបល់