ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: សាកសព ២០នាក់ត្រូវគេស្រង់ពីទន្លេហើយ ក្រោយរលំបាក់ស្ពានឥណ្ឌា

ឥណ្ឌា: ក្រុមអ្នកជួយសង្គ្រោះបានស្រង់សាកសពចំនួន ២០នាក់ចេញពីទន្លេ Savitri ក្នុងអំឡុងពេលដួលរលំបាក់ស្ពាន Mahad នៅរដ្ឋ Maharashtra ក្នុងប្រទេសឥណ្ឌា ដោយឡែកក្រុមជួយសង្គ្រោះកំពុងតែស្វែងរកជនរងគ្រោះផ្សេងទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៥ សីហា ឆ្នាំ២០១៦នេះ។

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់វិទ្យុឥណ្ឌា បានដកស្រង់សម្តីរបស់អាជ្ញាធរបាននិយាយថា យ៉ាងហោច ណាស់ មនុស្ស ៤២នាក់ បានបាត់ខ្លួន​ក្នុងសោកនាដកម្មនេះ​និងត្រូវបានបារម្ភថា ស្លាប់ទាំងអស់។ ជនរងគ្រោះនៅក្នុងរថយន្តពេលដែលធ្វើដំណើរឆ្លងស្ពាន​នេះ ក៏បានដួលរលំបាក់នៅ ក្នុងស្រុក Raigadh ប្រហែល ៦៣គីឡូម៉ែត្រ​ភាគខាងត្បូងនៃទីក្រុងបុមបៃ ក្នុងរដ្ឋធានីនៃរដ្ឋ Maharashtra។

នាយករដ្ឋមន្ត្រីលោក Devendra Fadnavis បានប្រកាសពីការស៊ើបអង្កេតរបស់តុលាការ នៅក្នុងសោក នាដកម្មនេះ និងប្រកាសផ្តល់ជំនួយសង្គ្រោះនូវចំនួនទឹកប្រាក់ដល់ជនរងគ្រោះក្នុងម្នាក់ ៧.៤៨២ដុល្លារ អាមេរិកដល់គ្រួសារ ដែលបានបាត់បង់សមាជិករបស់ខ្លួន នៅក្នុងគ្រោះមហន្តរាយនេះ៕

India Bridges Collapse

India bridge collapse 02

India bridge collapse 03

India bridge collapse 04

India bridge collapse 05

India bridge collapse 06

India bridge collapse 07

India bridge collapse

មតិយោបល់