ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់ខ្លួនជនជាតិវៀតណាមបីនាក់ ពីបទឃុំឃាំងជនជាតិខ្មែរ៦នាក់

រៀតណាម: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ថា ប៉ូលិសវៀតណាមកាលពីថ្ងៃច័ន្ទ បានចាប់ខ្លួនបុរសជនជាតិវៀតណាមបីនាក់ ពីបទចោបប្រកាន់ថា បានឃុំឃាំងជនជាតិខ្មែរ៦នាក់។ នេះបើយោងតាមសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៦។

ការសែតអនឡាញ VnExpress បានរាយការណ៍ថា ប៉ូលិស ភាគខាងត្បូងនៃខេត្ត Kien Giang បានចាប់ខ្លួន ឈ្មោះ Ly Hong Sinh អាយុ ៥៦ឆ្នាំ  Nguyen Van Dung អាយុ ៥១ឆ្នាំ និង ឈ្មោះ Tran Van Duong អាយុ ៤៦ឆ្នាំ ។

ប្រភពបាននិយាយថា ជនជាតិខ្មែរទាំង៦នាក់ ចូលទៅវៀតណាមតាមច្រកអន្តរជាតិ មុំបី (Moc Bai) ក្នុងភាគខាងត្បូងខេត្ត តៃនិញ (Tay Ninh) ដើម្បីស្វែងរកការងារធ្វើ។

អ្នកទាំង៦នាក់ ជាមិត្តភក្កិរបស់បុរសជនជាតិវៀតណាម វ័យក្មេងម្នាក់ ដែលបានណែនាំពួកគេឲ្យស្គាល់ជនជាប់ចោទទាំងបីនាក់នោះ។ អ្នកទាំងបីនោះ បានឲ្យជនជាតិខ្មែរទាំង៦នាក់ ធ្វើការជាអ្នកនេសាទ ប៉ុន្តែពួគមិនព្រម ដូច្នេះបុរសជនជាតិវៀតណាម ឃុំខ្លួនពួកគេ ហើយបានបង្ខំឲ្យទូរស័ព្ទទៅផ្ទះ ដើម្បីបង្គាប់ឲ្យផ្ញើលុយក្នុងម្នាក់ ១៣៤ ដុល្លារអាមេរិក៕

OJJmWEsk

មតិយោបល់