ព័ត៌មានអន្តរជាតិ

Update: ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច កើនឡើងដល់ ៥០នាក់ នៅម៉ិកស៊ិក

ម៉ិកស៊ិកៈ បើតាមមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា បន្ទាប់ពីរអិលបាក់ដីនៅភាគកណ្តាល និងខាងកើតតំបន់ភ្នំ ក្នុងប្រទេសម៉ិកស៊ិក ដោយសារព្យុះត្រូពិចឈ្មោះ Earl បានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៥០ នាក់ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១១ ខែសីហាឆ្នាំ ២០១៦។

ក្រសួងការពារជនស៊ីវិល របស់រដ្ឋ Veracruz បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា មានការបាក់ស្រុត ដីពីរកន្លែង បណ្តាលឲ្យមនុស្ស ៣៨នាក់ ត្រូវស្លាប់នៅក្នុងតំបន់នៃទីក្រុង Coscommatepec និង Tequila នៅកណ្តាលរដ្ឋ។

គួរបញ្ជាក់ដែរថា ហេតុការណ៍ទី១នេះ បានកើតឡើងនៅម៉ោង ៥ព្រឹក (ម៉ោងនៅក្នុងតំបន់ ) នៅតំបន់ Temazolapa ក្នុងតំបន់ភ្នំរបស់ទីក្រុង Coscomatepec ។ ចំណែកទី២កើតឡើងនៅម៉ោង ៤ ព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់ Zacatlamanca នៃទីក្រុង Tequila ហើយរដ្ឋមួយចំនួនទៀតក៏បានទទួលរង ការវាយប្រហារពីព្យុះ Earl នេះផងដែរ៕

mexico-landslide

មតិយោបល់