ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជិតផ្ទុះសង្រ្គាម: រុស្ស៊ីប្រកាសសង្រ្គាម បន្ទាប់ពីចោទផែនការភេរវកម្មនៅអ៊ុយក្រែន

រុស៊្ស៊ី: លោក Vladimir Putin បានកោះហៅក្រុមប្រឹក្សាសន្តិសុខរបស់លោកនិងកងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ី បានប្រកាសល្បែងសង្គ្រាមនៅសមុទ្រខ្មៅ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានចោទប្រកាន់អ៊ុយក្រែនថា បានព្យាយាមបង្កជម្លោះមួយនៅលើតំបន់ Crimea ដែលរដ្ឋាភិបាលក្រុងមូស្គូ បានរឹបអូសយកនិងកាន់កាប់នៅឆ្នាំ២០១៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ សីហា ឆ្នាំ២០១៦នេះ។

ឥរិយាបថព្រួយបារម្ភអំពីបញ្ហានៅអ៊ុយក្រែន ដែលរុស្ស៊ីមានផែនការដើម្បីបង្កើនការប្រយុទ្ធគ្នា ក្នុងសង្គ្រាមមួយរវាងក្រុងកៀវនិងអ្នកបំបែកខ្លួនភាគខាងកើតដែលគាំទ្ររុស្ស៊ី។ ចំនួននៃវោហាសាស្ត្រប្រឆាំងនឹងការឈ្លានពានក្រុង Kiev ចាប់តាំងសង្គ្រាមពីរឆ្នាំកន្លងមកនេះ ដែលលោកពូទីនបានសន្យាថា នឹងចាត់ វិធានការប្រឆាំងនឹងប្រទេសអ៊ុយក្រែន ដែលលោកបានចោទប្រកាន់ថា បានបង្កអំពើភេរវកម្មនៅ Crimea។

ដោយឡែក អ៊ុយក្រែនបានហៅថា ការចោទប្រកាន់នេះមិនពិតនិងនិយាយថា ពួកគេមើលទៅដូចជាលេសសម្រាប់ប្រទេសរុស្ស៊ី ដែលចង់ពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែធំឡើងនៅ Crimea។ ការលើកឡើងបែបនេះរបស់លោកពូទីន គឺមានគោលបំណងដើម្បីទាមទារលក្ខខណ្ឌល្អប្រសើរជាងមុន នៅក្នុងដំណើរការសន្តិភាពអ៊ុយក្រែនឬដើម្បីបញ្ឆេះភ្លើងតណ្ហាជាតិនិយមនៅឯសភា មុនការបោះឆ្នោតសភារុស្ស៊ី នៅខែក្រោយនេះ។

វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំរបស់ប្រទេសរុស្ស៊ី បានជួបមន្ត្រីជាន់ខ្ពស់ស៊ើបការណ៍សម្ងាត់របស់យោធានិងកំពូលរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងពិនិត្យឡើងវិញ នូវសេណារីយ៉ូសម្រាប់វិធានការប្រឆាំងភេរវកម្មសន្តិសុខ តាមបណ្តោយព្រំដែនដី, សមុទ្រនិងនៅតាមដែនអាកាសនៅ Crimea។

លោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បាននិយាយថា លោកបានបញ្ជាឱ្យកងកម្លាំងអ៊ុយក្រែនទាំងអស់ដែលនៅជិតនិង Crimea នៅភាគខាងកើតអ៊ុយក្រែនត្រូវត្រៀមខ្លួនប្រយុទ្ធក្នុងកម្រិតខ្ពស់។

នៅក្រុងវ៉ាស៊ីនតោនអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Elizabeth Trudeau បានឱ្យដឹងថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងនិងបានអំពាវនាវឱ្យភាគីទាំងពីរ ដើម្បីកាត់បន្ថយភាពតានតឹងនិងវោហាសាស្ត្រ។ រីឯនៅញូវយ៉កក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ U.N. បានរៀបចំកិច្ចប្រជុំបិទទ្វារនៅក្នុងសំណើរបស់អ៊ុយក្រែន ដើម្បីពិភាក្សាអំពីភាពតានតឹងដែលកំពុងតែកើនឡើង។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅយូអិនលោក Volodymyr Yelchenko បានព្រមានថា ប្រទេសរុស្ស៊ីបានដាក់ទ័ពជាង ៤០.០០០នាក់នៅក្នុងតំបន់នេះ ដែលរុស្ស៊ីបំណងអាក្រក់ណាស់។ លោកបានប្រាប់សន្និសីទកាសែតមួយនៅក្នុងទីក្រុងកៀវថា ទាហានទាំងនេះ បានកាន់សព្វាវុធទំនើបជាច្រើនទៀតនិងមានគ្រឿងវាយប្រហារផ្លូវអាកាស។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួន កងនាវាសមុទ្រខ្មៅ ដែលមានមូលដ្ឋាននៅក្នុង Crimea នឹងចាប់ផ្តើមធ្វើសមយុទ្ធនៅក្នុងតំបន់នេះ ដើម្បីអនុវត្តការវាយប្រហារនៅក្រោមទឹក។

សូមជម្រាបថា មានសេចក្តីរាយការណ៍នៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អាជ្ញាធរបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត នៅភាគខាងជើងតំបន់ Crimea ដែលនៅជិតប្រទេសអ៊ុយក្រែន៕

Ukraine Russua Ukraine Russia Air ForceUkraine 04 Ukraine 03 Ukraine 02 Ukraine 01

មតិយោបល់