ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រីតួកគី៖ ជនភៀសខ្លួនជាង ៣ លាននាក់ នឹងត្រូវត្រលប់ទៅស្រុកកំណើតពួកគេវិញ

តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា នាយករដ្ឋមន្រ្តីតួកគី លោក Binali Yildirim បានស្នើដាក់ផែនទីបង្ហាញផ្លូវជា៣ដំណាក់កាល ក្នុងគោលបំណងដើម្បីឲ្យជនភៀសខ្លួនជាតិ និងបរទេស អាចវិលត្រលប់ទៅស្រុកកំណើតពួកគេវិញ បន្ទាប់ពីបញ្ហាសង្គ្រាមរយៈពេលប្រាំឆ្នាំនៅប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Karar លោក Yildirim បាននិយាយថា ដល់ពេលដែលតួកគី ត្រូវការកែលម្អទំនាក់ទំនងជាមួយប្រទេសស៊ីរី បន្ទាប់ពីរដ្ឋាភិបាលក្រុងអង់ការ៉ា ធ្វើផែនទីបង្ហាញផ្លូវជាមួយ អ៊ីស្រាអែល និងរុស្ស៊ី។

ក្នុងផែនទីបង្ហាញផ្លូវនេះ លោក Yildirim បានអំពាវនាវឲ្យមានចូលរួមពីគណបក្សសហជីពប្រជាធិបតេយ្យ (PyD) ក្នុងប្រទេសស៊ីរី សម្រាប់ដំណើរការនយោបាយនេះផងដែរ។

តួកគីសង្ឃឹមថា PyD និងយោធារបស់ខ្លួន ព្រមទាំងអង្គភាពការពារប្រជាជន (YPG) និងបណ្តានៃគណបក្ស ពលករឃឺដ (PKK) នឹងនាំគ្នាចុះបញ្ជីអង្គការភេរវកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ិស្លាម (IS) ជាមួយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ក្នុងនោះដែរ លោក Yildirim បានអំពាវនាវឲ្យប្រជាជនស៊ីរី រួមទាំងតួកគីផង ដែលបានភៀសខ្លួនពីប្រទេស ដោយសារសង្គ្រាមឲ្យត្រលប់ទៅស្រុកកំណើត របស់ពួកគេវិញ ។

គួរបញ្ជាក់ដែរថា ជនភៀសខ្លួនប្រហែល ៣លាននាក់ កំពុងស្ថិតនៅក្នុងប្រទេសតួកគី ហើយភាគច្រើនមកពី ប្រទេសស៊ីរី៕

91E6EF27-07D5-4921-8144-921C28714DAD_cx0_cy3_cw0_mw1024_s_n_r1

មតិយោបល់