ព័ត៌មានអន្តរជាតិ

ឆេះទៀតហើយ ឡានដឹកអ្នកដំណើរនៅថៃ

ករណីឆេះរថយន្ដដឹកអ្នកដំណើរវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ដែលចេញដំណើរពី ក្រុងថេប ទៅកាន់ រាឆបុរី បានឆេះកាលពីព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ នៅលើផ្លូវ បរម្យរាឆបុរី ក្រុមទី ៣០ ភូមិ ១ តំបន់ ខុនកែវ ស្រុក ណាខនឆៃស៊ី ខេត្ត ណាខនប្រាថុម ។

ដោយទទួលបានព័ត៌មានចុងក្រោយ ទទួលបានពីអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុក ដែលបានបង្ហោះឃ្លីបវីដេអូ ខណ:រថយន្ដកំពុងឆេះខ្លោចខ្ទិចខ្ទី គ្មានសល់អ្វីឡើយ រហូតមកដល់រយ:ពេលជាង ៣០ នាទី ក្រោយឆេះ ទើបមានក្រុមប៉ូលិស ក្នុងតំបន់មកជួយពន្លត់ក្នុងវេលា ៣០ នាទី ដែលខណ:នេះ ខាងប៉ូលិសបានបញ្ជាក់ថា គ្មានរណាម្នាក់ទទួលរងរបួសឡើយ ៕


ប្រភព៖ khaosod

មតិយោបល់