ព័ត៌មានកីឡា

ស៊យណាស់ Petr Cech ចាញ់ Liverpool ហើយ ថែមទាំងជិះឡានបុកជញ្ជាំងទៀត

កាលយប់មិញនេះអ្នកចាំទី Petr Cech របស់ Arsenal ត្រូវក្រុម Liverpool ស៊ុតចូលដល់ទៅ៤គ្រាប់ឯណោះ ក្នុងប្រកួត Arsenal ៣-៤ Liverpool ។ បន្ទាប់ពីបរាជ័យក្នុងប្រកួតនេះហើយ អ្នកចាំទីវ័យ៣៤ឆ្នាំរូបនេះ បានជិះឡានចេញពីចំណតកីឡដ្ឋាន Emirate ក៏ប៉ះនឹងជញ្ជាំងកន្លែងចំណតថែមទៀត។

ក្រោយបរាជ័យក្នុងដីខ្លួនឯង ក្រោមថ្វីជើង Liverpool រូចមក Petr Cech ត្រូវអ្នកគាំទ្រ Arsenal រិះគន់យ៉ាងខ្លាំង ខណ:ដែលរូបគេផ្ទាល់របូតគ្រាប់បាល់ដល់ទៅ៤គ្រាប់នោះ។ យ៉ាងណាមិញ រឿងស៊យរបស់អតីតអ្នកចាំទី Chelsea រូបនេះនៅមិនទាន់អស់នោះទេ ពោលគឺរូបគេមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។ ដោយបើកឡានប៉ះទៅនឹងជញ្ជាំងក្នុងកន្លែងចតឡាននេះ បានធ្វើឱ្យឡានរបស់ Petr Cech បែកផ្នែកខាងមុខ ប៉ុន្តែមិនមាននរណាមានរបួសនោះទេ៕

sdxzfvs

 

មតិយោបល់