ស៊ីរីៈ នៅព្រឹកថ្ងៃចន្ទនេះ កងកម្លាំងរបស់រុស្ស៊ីកំពុងតែមមាញឺកនៅក្នុងភាគខាងជើងនៃប្រទេសស៊ីរីនៅក្នុងការបាញ់ទម្លាក់គ្រាប់ស្រោចមកលើទីតាំងរបស់ពួកឧទ្ទាម ក្រោយពេលបានស៊ើបយកការណ៍មួយរយៈពេលខ្លី នៅក្នុងតំបន់ខ្លះដែលខ្វះចន្លោះព័ត៌មានរួចមក។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦។
ការវាយប្រហារ ក្រុមទាហាន Jaysh Al-Fateh នៅក្នុងរោងចក្រស៊ីម៉ងមួយ រុស្ស៊ីបានទម្លាក់គ្រាប់ដូចគ្រាប់ភ្លៀងមកលើទីតាំងរបស់ក្រុមឧទ្ទាមជីហាដ ក្នុងភាគខាងលិចនិង ខាងត្បូងទីក្រុងអាឡេប៉ូ ។
យោងតាមប្រភពពីយោធាក្នុងទីក្រុង អាឡេប៉ូ បានឲ្យដឹងថាកងកម្លាំងរបស់រុស្ស៊ីបានវាយប្រហារ ទីតាំង ពួក Jaysh Al-Fateh ក្នុងបន្ទាយកាំភ្លើងធំ Al-Ramouseh, Al- Amariyah , Khan Touman, Atarib និង Hamra។
យ៉ាងណាក៏ដោយ ការវាយប្រហាររបស់រុស្សីមិនបានកំណត់ថាទម្លាក់គ្រាប់តែនៅក្នុងថទីក្រុងអាឡេប៉ូទេ តាមពិត ក្រោយមកបានបាញ់គ្រាប់សំដៅទៅក្រុមឧទ្ទាមជីហាដ នៅក្នុង តំបន់ Homs, Latakia, Idlib, Deir Ezzor, និង Hama មុនពេលប្តូរទៅវាយប្រហារទៅតំបន់ជួរមុខ Palmyra ។
សូមបញ្ជាកថា ការវាយប្រហារទូទាំងប្រទេសនៅតែបន្តនៅតែបន្តក្នុងទីតាំងគោលដៅជាច្រើនទៀត៕
https://youtu.be/9yAkYL0VSgM
មតិយោបល់