ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីនូវែលសេឡង់៖ ពុំមានសញ្ញាថា អ្នកបាត់ខ្លួននៅមានជីវិតទេ បន្ទាប់ពីករណីផ្ទុះភ្នំភ្លើង បណ្ដាលឲ្យមនុស្សស្លាប់

នូវែលសេឡង់: នាយករដ្ឋមន្រ្តីលោក Jacinda Ardern បានបញ្ជាក់នៅថ្ងៃអង្គារថា រហូតមកទល់ពេលនេះ គឺគ្មានសញ្ញាណាមួយ បង្ហាញថា អ្នកបាត់ខ្លួនទាំងនោះ នៅមានជីវិតទ្បើយ បន្ទាប់ពីឧទ្ធម្ភាគចក្រ និងយន្តហោះ បានធ្វើការហោះហើរស៊ើបការណ៍ តាមអាកាសជាច្រើននៅលើកោះ ចាប់តាំងពីមានការផ្ទុះភ្នំភ្លើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

មនុស្សចំនួន ៥ នាក់ ត្រូវបានគេអះអាងថា បានស្លាប់ទៅហើយ ខណ: ៨ នាក់ទៀត បានបាត់ខ្លួន កាលពីម្សិលមិញ ក្នុងករណីផ្ទុះភ្នំភ្លើងនៅលើកោះ White ដោយមកទល់ពេលនេះ គេសន្មតថា ពួកគេ ពុំមានជីវិតទៀតទេ បន្ទាប់ពីការស្វែរក យ៉ាងណានៅតែមិនទទួលបានតម្រុយអ្វីសោះ។

យោងតាមមន្ត្រីប៉ូលិសក បានឲ្យដឹងថា ក្រៅពីអ្នកស្លាប់ និងបាត់ខ្លួន ក៏មានមនុស្សចំនួន ៣១ នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យចំនួន ៧ កន្លែង៕

មតិយោបល់