ព័ត៌មានជាតិ

អាចារ្យអេ ចង់ឲ្យអ្នកសារព័ត៌មាន ពង្រឹងអំណាចទី៤ឲ្យបានរឹងមាំ ស្របពេលដែលសម្តេចតេជោ កំពុងយកចិត្តទុកដាក់

ភ្នំពេញៈ អាចារ្យអេ នាយកវិទ្យុ ABC ចង់ឲ្យអ្នកសារព័ត៌មាន ពង្រឹងអំណាចទី៤ ឲ្យបានរឹងមាំ ដោយត្រូវគោរពវិជ្ជាជីវ ឲ្យបានត្រឹមត្រូវ ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងស្របពេលដែលកម្ពុជា មានចំណាត់ថ្នាក់លេខ១ នៅអាស៊ាននិង ចំណាត់ថ្នាក់លេខ១២៨ នៅលើពិភពលោក ពាក់ព័ន្ធនឹងសិទ្ធិសេរីភាព សារព័ត៌មាន ។

អាចារ្យអេ បានផ្តាំផ្ញើ ដល់អ្នកសារព័ត៌មានថា យើងត្រូវតែយល់ឲ្យច្បាស់ និងយល់ឲ្យជ្រៅពីថ្នាក់ដឹកនាំ បានធ្វើកន្លងមក ដោយយើងបាន ចំណាច់ថ្នាក់លេខ១ ក្នុង១០ប្រទេស នៅក្នុងអាស៊ាន លើសិទ្ធិសេរីភាព អ្នកសារព័ត៌មាន។ លោកថា ថ្ងៃនេះជាថ្ងៃបើក ចំហរពេញបេះដូង របស់នាយករដ្ឋមន្ត្រី បើកចំហរភ្លើងខៀវ ឲ្យពួកយើងទាំងអស់គ្នា ជាអ្នកសារព័ត៌មាន គឺជាអំណាចទី៤ នៃការគ្រប់ប្រទេស ក្នុងរបបប្រជាធិបតេយ្យ ។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវធ្វើយ៉ាងម៉េចឲ្យ ក្លាយជាអំណាចទី៤ នៅក្នុងមាតុប្រទេស របស់យើង ហើយដើម្បីពង្រឹង ឲ្យបានអំណាចទី៤នេះ អ្នកសារព័ត៌មានត្រូវប្រកាន់យក នូវភាពបរិសុទ្ធយុត្តិធម៌ ពង្រឹងវិជ្ជាជីវ យកចិត្តទុកដាក់ចំពោះអ្នក ដែលនាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ នោះគឺប្រជាពលរដ្ឋ ក្រីក្រនិងខ្សត់ខ្សោយ របស់សម្តេចតេជោ ដែលយើងត្រូវរួមគ្នា ជួយពួកគាត់ទាំងអស់គ្នា។

អាចារ្យអេ បានផ្តាំផ្ញើរបែបនេះ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ក្នុងពិធីប្រគល់រថយន្តចំនួន៣គ្រឿង ដែលជាអណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅសាលារាជធានីភ្នំពេញ ។ រថយន្តទាំង៣គ្រឿង នោះមាន២គ្រឿង ទុកសម្រាប់ប្រើប្រាស់ ក្នុងន័យសប្បុរសធម៌ ដឹកប្រជាពលរដ្ឋ ដែលរងគ្រោះផ្សេងៗ និង១គ្រឿងទៀត សម្រាប់ដឹកផលិតផល របស់ ABC ។

លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ លើកឡើងថា ការប្រគល់ជូន ទាំង៣គ្រឿង ដល់គ្រួសារវិទ្យុABCនេះ ធ្វើឡើងទៅតាមការណែនាំ ពីសម្តេចតេជោ ដោយសម្តេច បានមើលឃើញពី ភាពចាំបាច់របស់ គ្រួសារវិទ្យុABC ក្នុងការសង្គ្រោះ ប្រជាពលរដ្ឋ ក៏ដូចជាការដឹក ផលិតផលផ្សេងៗ គ្រួសារវិទ្យុABC ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកប៉ា សុជាតិវង្ស ក៏បានផ្តាំផ្ញើឲ្យគ្រួសារ វិទ្យុABC ត្រូវចែកឲ្យ ដាច់ជុំវិញ ការប្រើប្រាស់ រថយន្តដើម្បី សង្គ្រោះប្រជាពលរដ្ឋ រងគ្រោះនេះ ថាតើត្រូវជួយ ដឹកសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះនោះ ក្នុងកម្រិតណាមួយ តែបើស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរជៀសវាងការគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ គ្រួសារវិទ្យុABC អាចអន្តរាគម ទៅរថយន្តសង្គ្រោះដែលគេមាន ឧបករណ៍គ្រប់គ្រាន់ ទើបការងារមនុស្សធម៌នេះ កាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ទាំងអស់គ្នា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចដកតំណែង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោក សុខ សុគន្ធ ក្រោយពីប្រធាន មន្ទីរសុខាភិបាលរូបនេះ បានដកហូតរថយន្ត សង្រ្គោះបន្ទាន់របស់វិទ្យុ ABC ដែលប្រើប្រាស់សម្រាប់ ដឹកជញ្ជូនជន រងគ្រោះផង និងដឹកផលិតផល របស់ ABC ផង ខណៈដែលវិស័យ សុខាភិបាលការ រិះគន់ពីកម្សោយ ឬយឺតយ៉ាវ ក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភ រថយន្តចំនួន៣គ្រឿង ជូនដល់វិទ្យុ ABC ដើម្បីឲ្យទុក សម្រាប់ប្រើប្រាស់ ក្នុងន័យសប្បុរសធម៌ ហើយជាមួយគ្នានេះ សម្តេចបានបង្គាប់ឲ្យ សាលារាជធានីភ្នំពេញ រៀបចំបំពាក់ស្លាកលេខ សម្រាប់រថយន្ត ទាំងនោះផងដែរ។

លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ដែលត្រូវបាន ដកចេញពី តំណែងនោះ ក៏ត្រូវបានប្រមុខ រាជរដ្ឋាភិបាល សម្រេចតែងតាំង ជាអគ្គនាយករង បច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល៕

photo_2016-08-16_13-57-25photo_2016-08-16_13-57-35photo_2016-08-16_13-57-39photo_2016-08-16_13-57-43photo_2016-08-16_13-57-46photo_2016-08-16_13-57-49

https://youtu.be/Pvl8rQZOuL0

មតិយោបល់