ព័ត៌មានជាតិ

រថយន្ត ៣គ្រឿងបុកគ្នាបណ្ដាល មនុស្សមា្នក់រងរបួសធ្ងន់

ភ្នំពេញ: មនុស្សម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿង ដែលផ្តើមចេញពីរថយន្តម៉ាកហ៊ីណូបុករថយន្តម៉ាកគារ បណ្តាលឲ្យរុលទៅបុករថយន្តនីសាន់ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ចំណុចទល់មុខក្លោងទ្វារបុរីប៉េងហួតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

រថយន្តទី១ម៉ាកហ៊ីណូពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-0921។
រថយន្តទី២ម៉ាកគាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z-0155។
រថយន្តទី៣ម៉ាកនីសាន់គ្មានស្លាកលេខពណ៌ស។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហ៊ីណូខាងលើបើកតាមបណ្តោយលេខ៥៩៨ ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកគារបើកចេញពីបុរីប៉េងហួតទិសដៅពីកើតទៅលិច បណ្តាលឲ្យរថយន្តហ៊ីណូបុកពីឆ្វេង រួចរថយន្តម៉ាកគារក៏រេរុលទៅបុករថយន្តម៉ាកនីសាន់ ដែលកំពុងបើកពីត្បូងទៅជើងតាមផ្លូវ៥៩៨ ធ្វើឲ្យរថយន្តទាំង ៣គ្រឿងរងការខូចខាត ក្នុងនោះអ្នកជិះរថយន្តម៉ាកគារងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅការិយាល័យផ្លូវគោកដោះស្រាយតាមច្បាប់ ៕

មតិយោបល់