ព័ត៌មានកីឡា

អ្នកគាំទ្រ Arsenal ចង់ឱ្យ Wenger ចេញ មុនបិទរដូវកាលដោះដូរកីឡាករ

បន្ទាប់ពីចាញ់ក្រុម Liverpool ក្នុងដីខ្លួនឯង ៤-៣ កាលពីម្សិលមិញនេះ មានអ្នកគាំទ្រក្រុម Arsenal ជាច្រើន បង្ហាញការខកចិត្តជាខ្លាំងចំពោះទម្រង់លេងរបស់ Arsene Wenger ក្នុងប្រកួតបើករដូវកាលនេះ។

ដោយមានអ្នកគាំទ្រមួយចំនួនបានលើកបដាសុំឱ្យគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ចាកចេញពីក្លឹបទៅ មុនរដូវកាលដោះដូរកីឡាករបញ្ចប់នៅចុងខែនេះ។ ចំណែកឯការចង់ក្លឹបរកអ្នកចាត់ការថ្មីឱ្យបានឆាប់នេះ គឺដើម្បីឱ្យមករៀបចំក្រុមសារជាថ្មី សម្រាប់ដណ្ដើមពានរង្វាន់ជាមួយក្រុមខ្លាំងៗដទៃទៀត។

3738891700000578-0-image-a-29_1471259186052

បន្ទាប់ពីចាញ់ក្រុម Liverpool លោក Wenger បានប្រាប់ហេតុផលដែរថាមកពីក្រុមរបស់លោករៀបចំខ្លួនមិនទាន់រួចរាល់ ខណ:ដែលកីឡាករមួយចំនួនទើបតែត្រលប់មកពី Euro 2016 វិញ មិនទាន់បានហ្វឹកហាត់ឱ្យស៊ីចង្វាក់គ្នាប៉ុន្មាននោះទេ។

យ៉ាងណាមិញ ហេតុផលនេះ ត្រូវបានអ្នកគាំទ្រមិនយល់ស្របឡើយ ព្រោះប្រកួតជាមួយហង្សក្រហម គឺកីឡាកររបស់កាំភ្លើងធំហាក់មានប្រៀបជាង តែខ្សោយត្រង់មិនអាចទម្លុះប្រព័ន្ធការពាររបស់លោក Klopp គ្រូបង្វឹកក្រុម Liverpool បានប៉ុណ្ណោះ។

សូមបញ្ជាក់ថាក្រុម Arsenal ខកខានលើកពានរង្វាន់លីគកំពូលអង់គ្លេសជាង១០ឆ្នាំមកហើយ ខណ:ដែលពួកគេបានត្រឹមតែ Top4 ទៅលេងនៅពាន UEFA Champions League ប៉ុណ្ណោះ៕

373A44AC00000578-3741351-image-a-30_1471261210158

3739C13500000578-3741627-image-a-41_1471271258284

3739B1EE00000578-3741351-image-a-31_1471261380532

373A411800000578-3741627-image-a-69_1471277357142

មតិយោបល់