ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រួសារប្រធានាធិបតីអាមេរិក នាំគ្នាដើរលេងជាលើកចុងក្រោយ មុនចប់អាណត្តិរបស់ខ្លួន

អាមេរិក: លោក បារ៉ាក់ អូបាម៉ា បាននាំគ្រួសារដើរលេង នៅកោះ Martha’s Vineyard ជាលើកចុងក្រោយអំទ្បុងរដូវក្ដៅ ក្នុងនាមជាគ្រួសារប្រធានាធិបតីអាមេរិក កាលពីថ្ងៃអាទិត្យ មុននឹងលោកត្រូវត្រៀមខ្លួនរវល់ សម្រាប់រយ:ពេលពីរបីខែចុងក្រោយនៅឯសេតវិមាន។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

លោកប្រធានាធិបតី បានចំណាយពេលវិស្សមកាលរបស់លោកពេញមួយព្រឹក សម្រាប់ការប្រកួត លើកចុងក្រោយនៃកីឡាវាយកូនគោល មុននឹងបើករថយន្តនាំស្រ្តីដំបូងរបស់អាមេរិក លោកស្រីMichelle Obama ជាភរិយា និងកូនស្រីពីរ គឺ Sasha និង Malia ទៅធ្វើដំណើរកម្សាន្ត៕

39600941 - 22_08_2016 - USA-OBAMA_

index

obamas-afp_650x400_71471822784

មតិយោបល់