ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជីវិតក្នុងពន្ធនាគារដែលមានអ្នកទោសច្រើនលើសលប់បំផុតរបស់ហ្វីលីពីន

ហ្វីលីពីន: នៅក្នុងតំបន់ជិតខាងពន្ធនាគា Quezon City ដ៏ស្ងាមស្ងាត់ ឆ្លងកាត់ពីបណ្ណាល័យក្រុង និងនៅម្តុំផ្លូវកែងពីស្ថានីយ៍ប៉ូលិសគឺមានពន្ធនាគារក្នុងស្រុកមួយ។
បើជិះរថយន្ត ឬម៉ូតូ តែមួយភ្លែតប៉ុណ្ណោះពីទីក្រុង Manila នឹងដល់ពន្ធនាគារមួយនោះហើយ ដែលវាមិនមែនជាអាគារធំ ឬជាអាគារពិសេសអ្វីទេ ផ្ទៃក្រឡាសរុបប្រមាណជា ២៧៨៧ម៉ែត្រការ៉េ តែប៉ុណ្ណោះ ប៉ុន្តែមានផ្ទុកអ្នកទោសដល់ទៅ ជាង៤០០០នាក់ ហើយវាជាមូលដ្ឋានមួយដែលមានមនុស្សច្រើនបំផុតនៅក្នុងប្រទេសហ្វីលីពីន ។នេះបើយោងតាមសារព័ត៌មាន CNN ដែលបានចុះផ្សាយនៅថ្ងៃទី ២៣ ខែសីហានេះ។

មតិរិះគន់ជាច្រើននិយាយថា ភាពមានមនុស្សណែនណាន់តាន់តាប់នេះគឺជាផលប៉ះពាល់នៃសង្គ្រាមថ្នាំញៀនរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក្នុងការបង្ក្រាបធ្វើតាមពាក្យសន្យារបស់មេដឹងថ្មីដែលមានគំនិតតតាំង ក្នុងយុទ្ធនាការមួយដែលជំរុញឲ្យលោកបានចូលកាន់តំណែង។

ស្ថានភាពនៅខាងក្នុងពន្ធនាគារគួរឲ្យស្រឡាំកាំង រាល់កន្លែងទំនេរ ត្រូវបានគេញាត់បញ្ចូលដោយមនុស្សពាកអាវពណ៌លឿង។ មនុស្សប្រុសទាំងអស់នៅក្នុងទីនោះ ៦០ភាគរយ ជាអ្នកទោសគ្រឿងញៀន ពួកគេបានប្រើពេលពេញមួយថ្ងៃ អង្គុយ ឈរមិនស្រាកស្រាន ក្នុងកម្ដៅទីក្រុង Manila ដ៏សែនពិបាកដកដង្ហើម។

ចំនួនពួកគេចេះតែកើនឡើងឥតឈប់ឈរ កាលពីដើមឆ្នាំនេះ ចំនួនអ្នកទោសត្រូវបានឃុំឃាំងតិចជាង ៣៦០០នាក់ ។ ក្នុងរយ:ពេល៧សប្តាហ៍ ចាប់តាំងពីលោក ប្រធានាធីបតីថ្មីចូលកាន់តំណែង និងបានដាក់បញ្ជាឲ្យទាហានលខេមួយ របស់លោក គឺលោក Ranald Dela Rosa បោសសម្អាតប្រទេសមក តួរលេខឡើងដល់ ៤.០៥៣នាក់ ។

ពន្ធនាគារ Quezon City ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៥៣ ដែលពីដើមឡើយសម្រាប់ដាក់អ្នកទោស ៨០០នាក់ប៉ុណ្ណោះ នេះបើយោងតាមការិយាបទដ្ឋានពន្ធនាគារសាស្រ្ត និងគ្រប់គ្រងពន្ធនាគាររបស់ប្រទេស ។
អង្គការសហប្រជាជាតិបាននិយាយថាពន្ធនាគារនេះគួរដាក់មនុស្សមិនឲ្យលើសពី ២៧៨នាក់ទេ។

ឆ្មាំគុកមានតែ២០នាក់ប៉ុណ្ណោះសម្រាប់មើលការខុសត្រូវ ឬចាត់តាំងអ្នកទោសដ៏ច្រើនទាំងនេះ មានអ្នកខ្លះរស់នៅពីក្រោយជញ្ជាំងនេះរាប់ឆ្នាំដោយមិនដែលបានឃើញបន្ទប់សវនាការ (មិនបានបើកសវនាការ)។

យ៉ាងណាក៏ដោយ មានអ្នកទោសខ្លះបានស្តីបន្ទោសចំពោះស្ថានភាពដ៏សែនលំបាក់រស់នៅ ក្នុងពន្ធនាគារនេះពិសេសពេលមេញភ្លឿង ស្របពេលដែលអ្នកទោសខ្លះទៀតបានលើកឡើងថា ទីនោះមានសុវត្ថភាពជាងនៅតាមចិញ្ចើមផ្លូវដែលត្រូវប៉ូលិសដេញតាមប្រហារ៕

160821115942-euan-prison-wide-shot-1-of-super-169

មតិយោបល់