ជប៉ុនៈ រដ្ឋមន្រ្តីក្រសួងអប់រំមកពីប្រទេសមហាអំណាចឧស្សាហកម្មធំទាំង៧របស់ពិភពលោក ដែលហៅកាត់ថា G7 បានប្តេជ្ញារួមគ្នាកាលពីថ្ងៃអាទិត្យនៅប្រទេសជប៉ុន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការតាមរយៈការអប់រំស្តីពីបញ្ហាជាសកលរួម ក្នុងនោះរួមមាន វិបត្តិជនភៀសខ្លួន និងភាពក្រីក្រ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៥ ឧសភានេះ បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃបញ្ចប់នៅថ្ងៃអាទិត្យនេះដែលបានធ្វើឡើងនៅក្នុងខេត្តនៅភាគខាងលិច Okayama ប្រទេសជប៉ុន រដ្ឋមន្រ្តីពីប្រទេសអង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានលើកឡើងថាការអប់រំគូសបញ្ជាក់អំពីអនាគតនៃសន្តិភាពក្នុងពិភពលោក។
រដ្ឋមន្រ្តីអប់រំរបស់ប្រទេស G7 បានប្តេជ្ញាក្នុងសេចក្តីប្រកាសរួមមួយថា ការអប់រំគឺមានសារៈសំខាន់ក្នុងការលើកកម្ពស់តម្លៃជាសកលស្នូលនិងច្បាប់ដល់ប្រជាជនវ័យក្មេងដែលអាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សាសនានិងការអប់រំដែលមានគុណភាពខ្ពស់ជាងមុន, ជួយវិបត្តិជនភៀសខ្លួន-ភ្ជាប់សង្គ្រាមស៊ីរីនិងបណ្តាប្រទេសនៅអឺរ៉ុប ដែលត្រូវបានដោះស្រាយជាមួយការហូរចូលនៃអ្នកដែលផ្លាស់ទីលំនៅនោះ។
រដ្ឋមន្រ្តីអប់រំរបស់ប្រទេស G7 បានយល់ស្របថាមនុស្សវ័យក្មេងនៅទូទាំងពិភពលោក មានសិទ្ធិស្មើគ្នា ក្នុងការទទួលបានការអប់រំមួយហើយថា ឱកាសបែបនេះគួរត្រូវបានធ្វើឡើងដោយមិនគិតពីកាលៈទេសៈហិរញ្ញវត្ថុឬយេនឌ័រ៕
មតិយោបល់