ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល កំពុងវាយប្រហារស៊ីរីជាលើកទី៤

ស៊ីរី: កងកម្លាំងយោធាអ៊ីស្រាអែលបើកការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកប្រឆាំងយោធារបស់អារ៉ាប់-ស៊ីរី (SAA) នៅក្នុងទីក្រុង Al-Ba’ath នៅថ្ងៃច័ន្ទនេះ ក្រោយពេលការបាញ់ប្រហារដោយគ្រាប់កាំភ្លើងត្បាល់ ទៅក្នុងតំបន់ Golan Heights ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦។

យោងតាមប្រភពពីយោធាម្នាក់នៅក្នុងក្រុង Armabeh ក្នុងបំបន់ Al-Quneitra ដែលកាន់កាប់ដោយរដ្ឋាភិបាល បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលវាយប្រហារទៅលើអាគារគ្មានមនុស្សនៅ ក្នុងទីក្រុង Ba’ath បណ្តាលឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។

គ្រាប់កាំភ្លើងត្បាល់ដែលបានបាញ់ចេញដោយកងកម្លាំងយោធាស៊ីរី ធ្លាក់នៅក្នុងតំបន់ Golan Heights ក្តោបក្តាប់ដោយអ៊ីស្រាអែល នៅរសៀលថ្ងៃច័ន្ទនេះ ជាមធ្យោបាយមួយបំផ្លាញបំផ្លាញជញ្ជាំងខ្សាច ធំមួយដែលត្រូវបានសាងសង់ឡើងដោយពួក Jabhat Fateh Al-Sham អតីត រណសិរ្ស Al-Nusra នៅក្បែរព្រំដែនស៊ីរី-អ៊ីស្រាអែល ។
ការវាប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅថ្ងៃច័ន្ទនេះ គឺការវាយប្រហារលើកទី ៤នៅក្នុងឆ្នាំនេះ ដែលកម្លាំងយោធារបស់ពួកគេ បានវាយប្រហារយោធាអារ៉ាប់-ស៊ីរី ក្នុងតំបន់មួយនេះ៕

drone

មតិយោបល់