ព័ត៌មានសុខភាព

ដឹងអត់! តើមេជីវិតឈ្មោលបុរសអាចរស់នៅបានប៉ុន្មានថ្ងៃ?

បរទេស: គូស្នេហ៍វ័យក្មេងជាច្រើនតែងតែឆ្ងល់ថា តើកោសិកាមេជីវិតឈ្មោលអាចរស់នៅបានយូរប៉ុណ្ណា បន្ទាប់ពីបញ្ចេញ? ជាទូទៅកោសិកាមេជីវិតឈ្មោលអាចស្លាប់ក្នុងរយ:ពេលពីរទៅបីនាទី នៅពេលពួកវាប៉ះនឹងខ្យល់។ មានតែករណីកម្រ ហើយលក្ខខណ្ឌមានអំណោយផល ទើបពួកវាអាចរស់នៅបានយូរជាងនេះ។

នៅពេដែលបុរសបញ្ចេញមេជីវិតឈ្មោលម្តងៗ មានកោសិកាសរីរាង្គរាប់លាន ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ។ ប៉ុន្តែ មិនមែនមេជីវិតទាំងអស់សុទ្ធតែអាចចូលទៅដល់ស៊ុតនោះទេ។ ដូច្នេះ មានតែកោសិកាមេជីវិតតែមួយប៉ុណ្ណោះ ក្នុងចំណោមកោសិការាប់លាន ដែលអាចចូលទៅដល់ស៊ុតបាន។

ខាងក្រោមនេះ គឺជា​ការពិត​​៦ចំណុច ​ដែលបង្ហាញ​ពី​រយ:ពេលនៃការរស់នៅរបស់មេជីវិតឈ្មោល៖

ការពិតទី១៖ មេជីវិតឈ្មោលអាចរស់នៅបានពីរបីម៉ោងរហូតដល់រហូតដល់ជិត ៧ថ្ងៃ នៅក្នុងខ្លួនមនុស្សស្រី ដោយអាស្រ័យទៅលើកត្តាផ្សេងៗ។

ការពិតទី២៖ កោសិកាមេជីវិតឈ្មោលដែលបរាជ័យមិនអាចឈានទៅដល់ស្បូន អាចនឹងស្លាប់ដោយសារតែទឹកអាស៊ីតនៅក្នុងទ្វារមាស។ ប៉ុន្តែមានមួយចំនួនអាចរស់នៅបាន ៣ថ្ងៃ។

ការពិតទី៣៖ បន្ទាប់ពីបញ្ចេញមេជីវិតឈ្មោល មានកោសិកាមេជីវិតតិចណាស់ដែលអាចឈានទៅដល់គោលដៅ។

ការពិតទី៤៖ តើរយ:ពេលប៉ុន្មាននាទី ដែលមេជីវិតឈ្មោលអាចរស់នៅខាងក្រៅបាន? វាអាចរស់នៅរហូតដល់ទៅ ២០ ទៅ ៦០នាទី អាស្រ័យទៅលើសីតុណ្ហភាព និងកត្តាផ្សេងៗនៅជុំវិញ។

ការពិតទី៥៖ នៅពេលដែលលក្ខណ្ឌល្អ មានកោសិកាមេជីវិតឈ្មោលអាចរស់នៅបានរហូតដល់ទៅ ៧ថ្ងៃ។ ក្នុងអំឡុងពេលដំណាក់កាលនៃការបញ្ចេញអូវុល ទ្វារមាសទំនងជាអំណោយផលបន្ថែមទៀតសម្រាប់មេជីវិតឈ្មោល ហើយនេះគឺជាមូលហេតុដែលពួកវាអាចហែលមកស្បូន និងឈានដល់បំពងប្រមោយដៃស្បូន។

ការពិតទី៦៖ ស្វាមីភរិយាមួយចំនួន ដែលបង្កាត់ភ្លើងស្នេហ៍ដោយគ្មានវិធានការប្រើស្រោម ពួកគេពឹងលើការចាក់ទឹកក្រៅពាង។ ប៉ុន្តែ នេះអាចនាំឲ្យមានផ្ទៃដោយចៃដន្យ ព្រោះសារធាតុរាវដែលបញ្ចេញមុនពេលបាញ់មេជីវិតឈ្មោលចេញមក ក៏មានផ្ទុកកាសិកាមេជីវិតឈ្មោល មួយ ឬពីរផងដែរ៕

sperm cells Live

មតិយោបល់