ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការបាញ់ប្រហារនៅសាកលវិទ្យាល័យ American University ស្លាប់និងរបួស ២១នាក់

អាហ្វហ្គានីស្ថាន: យ៉ាងហោចណាស់សិស្សម្នាក់បានស្លាប់និងរងរបួស ២០នាក់ បន្ទាប់ពីការបំផ្ទុះរថយន្ត និងបាញ់ប្រហារជាច្រើនគ្រាប់នៅមហាវិទ្យាល័យឯកជនមួយនៅជាយក្រុង នៅរដ្ឋធានី កាប៊ុល ប្រទេស អាហ្វហ្គានីស្ថានកាលពីល្ងាចថ្ងៃពុធ។

យោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦បានឲ្យដឹងថា ភេរវករបានវាយប្រហារសាកលវិទ្យាល័យអាមេរិកាំងអាហ្វហ្គានីស្ថាន American University of Afghanistan (AUAF) ដោយការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្ត ក្រោយមកខ្មាន់កាំភ្លើងម្នាក់បានបាញ់លើឆ្មាំសន្តិសុខ និងសិស្សនិស្សិត។

ប្រភពសន្តិសុខម្នាក់សូមមិនបញ្ចេញឈ្មោះនៅក្បែរតំបន់នោះបានប្រាប់ភ្នាក់ងារព័ត៌មាន ស៊ីនហួថា ការរកឃើញដំបូងបានបង្ហាញថាសិស្សម្នាក់ត្រូវបានសម្លាប់និង ២០នាក់ទៀត រងរបួសដោយការវាយប្រហារដែលបានកើតឡើងនៅប្រហែលម៉ោង ០៧:០០ រសៀល(ម៉ោងនៅក្នុងស្រុក)៕

Suicide Bomb in University

Suicide Bomb in University

មតិយោបល់