ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រឹកនេះទឹកជំនន់កំពុងតែវាយប្រហារទីក្រុងបាងកកជាថ្មីម្តងទៀត

ថៃ: ផ្លូវទីក្រុងបាងកកជាច្រើន ចរាចរមានសភាពកកស្ទះ និងច្របូកច្របល់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យមានទឹកជំនន់ក្នុងផ្នែកជាច្រើននៃរាជធានី និងក្បែរខេត្ត Samut Prakan ។នេះបើយោងតាមសារព័ត៌មាន the Nation ចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៦។

ទឹកជំនន់នោះបានបណ្ដាលឱ្យសាលារៀនចំនួនបីនៅក្នុងខេត្ត Samut Prakan ផ្អាករៀនមួយថ្ងៃគឺនៅថ្ងៃព្រហស្បតិ៍នេះ។សាលារៀនចំនួនបីនោះមាន សាលា Saint Joseph Thiphawan  និង Bangka Rajvinit និងសាលារៀន Samut Prakan ។ នេះបើយោងតាមសេចក្តីប្រកាសនៅលើទំព័រហ្វេសប៊ុរបស់សាលាទាំងបី។

តំបន់ដែលវាយប្រហារដោយទឹកជំនន់រាក់ចន្លោះពី ២០ ទៅ ៣០សង់ទីម៉ែត្ររួមមាន ចំណុចប្រសព្វ Sukhapibal1 ផ្លូវនៅខាងមុខផ្សារទំនើប Bang Kapi ផ្លូវ Rama ទី IV នៅជាប់នឹងផ្លូវ Bagkok- Chon Buri ផ្លូវប្រសព្វ Pattanakarn និងផ្លូវ Ratchadapisek នៅខាងមុខនៃតុលាការព្រហ្មទណ្ឌ និងផ្នែកជាច្រើនទៀតនៅក្នុងទីក្រុង។

កាលពីម៉ោង ២យប់ថ្ងៃព្រហស្បតិ៍ រដ្ឋបាលក្រុងបាងកកបានប្រកាសថាតំបន់២៥កន្លែងត្រូវបានវាយប្រហារដោយទឹកជំនន់រាក់ៗ ហើយ រដ្ឋបាលទីក្រុងបានបង្ហូរលូចំនួន១៤ចំណុច៕

bangkok.JPG2 - Copy

bangkok.JPG3 - Copy

bangkok.JPG4 - Copy

bangkok

មតិយោបល់