ព័ត៌មានអន្តរជាតិ

បូលីវីបើកសាលាយោធា “ប្រឆាំងនឹងពួកចក្រពត្តិនិយម”

បូលីវីៈ ប្រធានាធិបតីប្រទេសបូលីវី លោក Evo Morales បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងបើក សាលាបង្រៀន ”ប្រឆាំងនឹងលទ្ធិពួកចក្រពត្តិនិយម ” ដល់កងកម្លាំងប្រដាប់អាវុធ ក្នុងប្រទេសនៅថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃទិវាជាតិបូលីវី។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

នៅក្នុងសន្និសីទកាសែតមួយ លោក Morales បានឲ្យដឹងថា វាពិតជាសំខាន់ណាស់ សម្រាប់ការឲ្យមាន សាលាប្រឆាំងនឹងពួកចក្រពត្តិនិយម ដែលជួយរំដោះសេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៍ និងមនោគមវិជ្ជា ក្នុងប្រទេសនេះ។

”វាគឺជាកាតព្វកិច្ចរបស់យើង ក្នុងការបង្កើតសាលារៀនទាំងនេះ ក្នុងគោលបំណង ដើម្បីទាមទារមកវិញ នូវអត្តសញ្ញាណរបស់យើង ដែលប្រទេសទាំងអស់ តែមានបែបបទដឹកនាំផ្ទាល់ខ្លួនរបស់ពួកគេ” នេះបើតាមការថ្លែងរបស់លោក។

គួរបញ្ជាក់ដែរថា សាលានេះ នឹងត្រូវបានបើកនៅទីក្រុង Santa Cruz នៅភាគខាងកើតប្រទេសបូលីវី៕

មតិយោបល់