ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ អំនាវឱ្យគ្រប់គណបក្យនយោបាយ ចូលរួមចែកទឹក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្វះទឹក

បន្ទាយមានជ័យ: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវដល់គ្រប់គណបក្យនយោបាយចូលរួមចែកទឹកជូនដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតទឹក។ ទន្ទឹមនេះផងដែរ សម្តេចបានដាក់ចេញ បញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារខ្វះទឹកនោះទេ ហើយសម្តេចប្រកាសមិនឲ្យក្រសួងនានា កោះហៅអភិបាលខេត្តឡើងទៅប្រជុំនោះ ដោយទុកពេលវេលាឲ្យអភិបាលខេត្តទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោក កែ កឹមយ៉ាន ដែលបានប្រើប្រាស់យុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋបានល្អ សូមឲ្យអភិបាលខេត្តនានាយកគំរូតាមលោក។ទន្ទឹមនឹងនេះ

សម្តេចតេជោ ក៏បានអំពាវនាវឲ្យក្រុមហ៊ុនផលិតទឹកសុទ្ធនានា ចូលរួមបរិច្ចាកទឹកជូនប្រជាពលរដ្ឋ ដែលកំពុងរងការខ្វះខាត។ ក្រៅពីនោះសម្តេចតេជោ បានស្នើឲ្យកាកបាទក្រហមកម្ពុជា បង្វែទិសដៅពីការជួយជំនួយផ្សេងៗ មកជាការផ្តល់ជំនួយជាទឹកដល់ប្រជាពលរដ្ឋវិញ។
ការចេញបញ្ជាដាច់ណាត់របស់សម្តេចតេជោ ធ្វើឡើងនៅក្នុងឱកាសសម្តេច កំពុងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទ បន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦៕

2 Capture 1

មតិយោបល់