ខុនដូ Sky Tree កម្ពស់ ៣២ជាន់ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០១៩ ខាងមុខនេះ។
Sky Tree ត្រូវបានវិនិយោគដោយក្រុមហ៊ុន J & L Property Development Co,.LTD ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ ២៥០លានដុល្លារអាមេរិក ដែលនេះជាគម្រោងទី១ របស់ក្រុមហ៊ុនផងដែរ។
គម្រោងនេះមាន ៣អគារ កម្ពស់ ៣២ ជាន់ នឹងសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណជាង ៨ម៉ឺនម៉ែត្រការ៉េ និងមានបន្ទប់ស្នាក់នៅសរុបចំនួន ១១០៤យូនីត។
បើតាមបទសម្ភាសន៍រវាង Post Real Estate និងកញ្ញា អេនណា ជំនួយការអ្នកគ្រប់គ្រងនៃគម្រោង បានឲ្យដឹងថា គម្រោងនេះបច្ចុប្បន្នដំណើរការសាងសង់បានប្រមាណជា ៣០ភាគរយហើយ ដែល គ្រោងបញ្ចប់នៅ ដើមឆ្នាំ ២០១៩ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះជាបណ្តុំនៃ ផ្សារទំនើប កន្លែងស្ទីម ស្ប៉ា ជាដើម និងជាពិសេស មានកន្លែងសម្រាប់ចតឧទ្ធម្ភាគចក្រ និងស្កាយបារ នៅជាន់ខាងលើផងដែរ៕
មតិយោបល់