ព័ត៌មានជាតិ

ស្រ្តីសសៃប្រសាទម្នាក់ ធ្វើអត្តឃាត ចងក សម្លាប់ខ្លួន ពេលឪពុកម្តាយទៅការបងប្អូនបាត់

កណ្តាល: តាមសេចក្តីរាយការណ៍មកថា មានករណីស្រ្តីម្នាក់មានជំងឺសសៃប្រសាទ ធ្វើអត្តឃាត ចងក សម្លាប់ខ្លួនពេលឪពុកម្តាយទុកឲ្យនៅផ្ទះម្នាក់ឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះ ឡេង ប្រេង ក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រេង សាវុន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុខាងលើ ឪពុកម្តាយជនរងគ្រោះ បានទៅការបងប្អូននៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ទាំងអស់គ្នា លុះនៅវេលាម៉ោង២និង៣០នាទី ថ្ងៃដដែលឪពុកម្ដាយ បានត្រឡប់មកពីការវិញ ក៏មានការភ្ញាក់ផ្អើលដោយឃើញកូន ចងក សម្លាប់ខ្លួននៅលើផ្ទះ រួចក៏បានរាយការណ៏ដល់សមត្ថកិច្ច។ ពេលនោះកម្លាំងជំនាញពិនិត្យហេតុ ស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺសពពិតជាស្លាប់ដោយសារធ្វើអត្តឃាត ចងក ពិតមែន។

តាមការបញ្ជាក់របស់ឪពុកម្ដាយសពថា កូនរបស់គាត់មានជំងឺប្រចាំកាយ សរសៃប្រសាទ ជាយូរឆ្នាំមកហើយ។

ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់