ដឹ ផាក លែន៥៩៨ គម្រោងថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុងលែនអភិវឌ្ឍតាមបណ្តោយផ្លូវជាសុផារ៉ា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក Chip Mong Land។
កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុងលែន បានប្រារព្ធពិធីបញ្ចុះបឋម សិលាសាងសង់គម្រោងថ្មីរបស់ខ្លួន លើផ្ទៃដីប្រមាណជា ៣០ ហិកតាដែលមានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវ ជា សុផារ៉ា។
ជីបម៉ុង លែនជាក្រុមហ៊ុនអភិវឌ្ឍអចលវត្ថុមួយនៅកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីបម៉ុង គ្រុបដែលធ្វើការនាំចូល និងចែកចាយគ្រឿងសំណង់ ក៏ដូចជាមានរោងចក្រផលិតបេតុងលាយ ស្រេចតាមបទដ្ឋានអន្តរជាតិ និងរោងចក្រស្រាបៀរកម្ពុជា។
គម្រោងអភិវឌ្ឍអចលនទ្រព្យទី១ របស់ក្រុមហ៊ុន ជីប ម៉ុង លែន នេះផងដែរ ឈ្មោះថា “ The Park Land Sen Sok ” ដែលបានអភិវឌ្ឍលើផ្ទៃដីជាង ២០ ហិកតាស្ថិតនៅតាមបណ្តោយផ្លូវ ឧកញ៉ា ម៉ុង រិទ្ធី ។
គួរបញ្ជក់ថា គម្រោង ដឹ ផាក លែន៥៩៨ នេះមានទីតាំងស្ថិតនៅក្នុងសង្កាត់ ច្រាំងចំរេះ២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ៕
មតិយោបល់