ព័ត៌មានជាតិ

អាជ្ញាធរចុះរុះរើ និងតម្រូវឲ្យប្រជាពលរដ្ឋបញ្ឈប់ការសង់រោងដែកលើទ្រូងផ្លូវសាធារណៈ

ភ្នំពេញៈ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌសែនសុខ បានចាត់វិធានការរុះរើរោងដែកដែលតម្លើងលើទ្រូងផ្លូវសាធារណៈ (ផ្លូវលេខ ១៩៨៦) ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរ។

ក្នុងនោះដែរ រដ្ឋបាលខណ្ឌសែនសុខ បានណែនាំ និងផ្សព្វផ្សាយដល់បង ប្អូនប្រជាពលរដ្ឋ តាមបណ្តោយផ្លូវសំខាន់ៗជាច្រើនលើក និងច្រើនសារ តម្រូវឲ្យបញ្ឈប់ការតម្លើងរោងលើទ្រូងផ្លូវសាធារណៈដែល បង្កឲ្យស្ទះចរាចរណ៍ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសទៀតអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។

ដូច្នេះសាលាខណ្ឌសែនសុខ បានធ្វើការអំពាវនាវជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋឈប់សង់រោងលើទ្រូងផ្លូវសារធារណៈទោះក្នុងពិធីអ្វីក៏ដោយ ជាពិសេសម្ចាស់អាជីវកម្មរកទទួលទានផ្នែកជួល និងសាងសង់រោង បើមិនប្រតិបត្តិតាម អាជ្ញាធរនឹងមានវិធានការដូចថ្ងៃនេះ៕

មតិយោបល់