នេះជាការបង្ហាញដែលធ្វើឡើងតាមរយៈការដកស្រង់ និងសិក្សាពី Post Real Estate នូវគម្រោងសំណង់អគារធំៗ នៅទីក្រុងភ្នំពេញ ដែលបានបោះទុនរាប់រយលានដុល្លារអាមេរិក និងគ្រោងបញ្ចប់នាពេលខាងមុខនេះ។
១. អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង
ជាគម្រោងអគារកម្ពស់ ១៣៣ ជាន់ ដែលវិនិយោគដោយក្រុមហ៊ុន ថៃ រ៉ុង ក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក។ អគារនេះ មានទីតាំងស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគ្រោងបញ្ចប់នៅឆ្នាំ ២០១៩។
២. The Peak
គម្រោងអគារកម្ពស់ ៥៥ ជាន់ ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន World Bridge Land និងក្រុមហ៊ុន Oxely Holding Co,.Ltd ក្នុងទំហំទឹកប្រាក់វិនិយោគ ៥៨០ លានដុល្លារអាមេរិក។ អគារនេះ មានទីតាំងឋិតនៅ ខណ្ឌទន្លេបាសាក់ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២០។
៣. The Bridge
គម្រោងអគារកម្ពស់ ៤៥ ជាន់ ដែលបានវិនិយោគដោយក្រុមហ៊ុន World Bridge Land Co., Ltd និងក្រុមហ៊ុន សិង្ហបុរី Oxley Holding Limited ជាមួយទឹកប្រាក់វិនិយោគ ៣០០ លានដុល្លារអាមេរិក។ អគារនេះ មានទីតាំងស្ថិតនៅជិតស្ថានទូតអូស្ត្រាលី តាមបណ្តោយផ្លូវទន្លេបាសាក់ និងគ្រោងបញ្ចប់នៅ ឆ្នាំ ២០១៨៕
មតិយោបល់