PG Dream ខុនដូកម្ពស់ ១៨ ជាន់នឹងបង្ហាញវត្តមាននៅតំបន់ទួលគោក នេះបើយោងតាមគេហទំព័រ PG Dream Residence ។
អគារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន PG DREAM Development Company ដែលបច្ចុប្បន្ន កំពុងដំណើរការសាងសង់បានរយៈពេលប្រមាណជា ៤ ខែ ហើយនឹងគ្រោងបើកលក់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
អគារនេះមានបន្ទប់ស្នាក់នៅសរុប ៣៥០ យូនីត និងជាបណ្តុំនៃកន្លែងស្នាក់នៅ ផ្សារទំនើប សួនច្បារ ក៏ដូចជាកន្លែងហាត់ប្រាណជាដើម។
PG Dream ជាអគារខុនដូទាន់សម័យ រចនាម៉ូដបែបអឺរ៉ុប ស្របតាមស្តង់ដាអន្តរជាតិ។
គួរបញ្ជាក់ថា គម្រោងនេះមានទីតាំងឋិតនៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក ៕
មតិយោបល់