អចលន​ទ្រព្យ

គម្រោងThe Parkway បោះទុនប្រមាណ ១០០ លានដុល្លារនឹងលេចរូបរាងឡើង នៅខណ្ឌទួលគោក

The Parkway ត្រូវបានវិនិយោគដោយក្រុមហ៊ុន Parkway Investment Co., Ltd និង ក្រុមហ៊ុនចិន Nantong City Daxin Engineering (Cambodia) Co., Ltd ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិក។ នេះបើយោងតាមរយៈការសំភាសន៍ជាមួយ លោក សំអុល បុគ្គលិក ផ្នែកលក់នៃគម្រោង។

គម្រោង The Parkway នឹងសាងសង់ឡើងចំនួន ៣ អគារ ដែលមានកម្ពស់ ២៩ ជាន់, ២៥ ជាន់, និង ៣៥ ជាន់ លើផ្ទៃដីទំហំ ១៧០,០០០ ម៉ែត្រការ៉េ។

អគារនេះ នឹងផ្តល់នូវបន្ទប់ស្នាក់នៅប្រមាណជា ១៥០០ យូនីត ដែលក្នុងបន្ទប់នីមួយៗ មានទំហំចាប់ពី ៤៥ ដល់ ១៥៣ ម៉ែត្រការ៉េ ជាមួយនឹងការរចនាបទតាមបែបបរទេស ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនចិន និងសិង្ហបុរី។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ គ្រោងបញ្ចប់នៅឆ្នាំ ២០២០ ដែលមានទីតាំងឋិតនៅតាមបណ្តោយផ្លូវ ២៧៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

មតិយោបល់