អចលន​ទ្រព្យ

បុរីពិភពថ្មី ឈូកវ៉ា II មិនដល់ ១ថ្ងៃលក់អស់ ៨៨៨ វីឡា

បុរីពិភពថ្មី ឈូកវ៉ា II ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍បុរីពិភពថ្មីគ្រុប របស់អ្នក ឧកញ៉ា ហុង ពីវ បើកលក់ថ្ងៃដំបូង មិនដល់ ១ ថ្ងៃលក់អស់ ៨៨៨ វីឡា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ។
លំនៅដ្ឋាន/ វីឡាក្នុងរបស់បុរីពិភពថ្មី ឈូកវ៉ា II មានតម្លៃចាប់ពី ៣៩,៨៨០ ដុល្លារអាមេរិក ឡើងទៅ ក្នុងមួយល្វែង។
គម្រោងនេះមានទីតាំងស្ថិតនៅ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ ដែលមានចម្ងាយ ១៨០០ ម៉ែត្រ ពីវត្តក្រាំងធ្នង់។
គួរបញ្ជាក់ផងដែរថា បុរីពិភពថ្មី ឈូកវ៉ា II ជាបណ្តុំនៃគម្រោងអភិវឌ្ឍចម្រុះមាន លំនៅដ្ឋាន ផ្សារ សួនច្បារ និង សាលារៀន ជាដើម៕

មតិយោបល់