ផ្ទះ អចលន​ទ្រព្យ ច្បាប់ និងបទប...

ច្បាប់ និងបទប្បញ្ញត្តិត្រូវបានកំពុងកែសម្រួលដើម្បីឆ្លើយតប និងស្ថានភាពទីផ្សារអចលនវត្ថុ

0

វិស័យអចលនទ្រព្យជាអនុវិស័យមួយនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានគេដាក់បញ្ចូលនៅក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលគឺ “យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣” និង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦- ២០២៥”។

នៅក្នុងសេចក្តីថ្លែងសុន្ទរកថារបស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងកម្មវិធីបើក “សន្និបាត និងពិព័រណ៍អចលនវត្ថុកម្ពូជា ឆ្នាំ ២០១៧” បានឲ្យដឹងថា បទប្បញ្ញត្តិដែលមានស្រាប់មួយចំនួនត្រូវបានកំពុងកែសម្រួលឡើងវិញ និងដើម្បីដោះស្រាយក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបានជួបប្រទះក្នុងវិស័យអចលនវត្ថុ។

លោកជំទាវបានបន្ថែមថា ច្បាប់ និងបទប្បញ្ញត្តិទាំងនោះរួមមាន៖

១. សេចក្តីព្រៀងច្បាប់ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

២. សេចក្តីព្រៀងច្បាប់ ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ

៣. សេចក្តីព្រៀងប្រកាស ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ

៤. សេចក្តីព្រៀងប្រកាស ស្តីពីការអនុកក្រមសីលធម៌វិជ្ជាជីវ:អ្នកវាយតម្លៃ និង         សេវាកម្មអចលនវត្ថុ

៥. សេចក្តីព្រៀងប្រកាស ស្តីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវ:សម្រាប់ផ្តល់សេវា       កម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ

៦. សេចក្តីព្រៀងស្តង់ដារវាយតម្លៃអចលនវត្ថុនៃកម្ពុជា

លោកជំទាវក៏បានលើកឡើងផងដែរថា ការរៀបចំតាក់តែងនូវបទប្បញ្ញត្តិទាំងនេះ ទាមទារចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាព និងការអំណត់ព្យាយាមផងដែរ៕​

មតិយោបល់