អចលន​ទ្រព្យ

គម្រោង 88 Suites SoHo បញ្ចប់ការបុកគ្រឹះសំណង់អគារ ១០០ ភាគរយហើយ

គម្រោងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន YCT Land Private Limited សាងសង់លើផ្ទៃដីទំហំប្រមាណជា ៤៨៥ ហិកតា មានកម្ពស់ ២០ ជាន់ ដែលមានទីតាំងនៅទីប្រជុំជន ហើយត្រូវបានវិនិយោគពីប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមគេហទំព័រ 88 Suites។

គម្រោងអភិវឌ្ឍចម្រុះមួយនេះ រួមមានបញ្ចូលនូវ លំនៅដ្ឋាន អគារការិយាល័យ កន្លែងហាត់ប្រាណ អាងហែលទឹក និងជាបណ្តុំនៃពាណិជ្ជកម្មផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា 88 Suites SoHo មានទីតាំងឋិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ និងគ្រោងបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុខ៕

មតិយោបល់