ព័ត៌មានសុខភាព

អាហារសាមញ្ញ៣យ៉ាង អាចរំលាយរង្វង់ភ្នែកខ្មៅ ឬថង់ដកក្រោមភ្នែកគ្មានសល់

បញ្ហារង្វង់ភ្នែកខ្មៅ ឬថង់ដកក្រោមភ្នែក ភាគច្រើនកើតឡើងដោយសារតែ ភាពអស់កម្លាំង កង្វះនៃការគេង បញ្ហាអាឡែស៊ី ឬតំណពូជជាដើម។ ប្រសិនបើអ្នកបណ្តោយមិនព្រមព្យាបាលទេ វាអាចបង្កទៅជារលាក និងផ្លាស់ប្តូរពណ៌ស្បែកទៅជាក្រហម ឬជាំខ្មៅអាក្រក់មើលណាស់។ ប៉ុន្តែបើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា បញ្ហាសម្រស់បែបនេះអាចដោះស្រាយបាន ដោយប្រើប្រាស់ឱថសធម្មជាតិសាមញ្ញៗ៣មុខ តែមានប្រសិទ្ធភាពបំផុត។

១.ទឹកដោះពពែ
ចំពោះការព្យាបាលដោយប្រើទឹកដោះពពែ អ្នកត្រូវក្លាសេទឹកដោះពពែឲ្យត្រជាក់ រួចត្រាំសំឡីសមល្មមអាចបិទពេញរង្វង់ភ្នែក។ បន្ទាប់មកបិទនៅត្រង់កន្លែងដែលមានបញ្ហា រួចទុកចោលចំនួន១៥នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់ចេញ។ សូមអនុវត្តវិធីនេះជារៀងរាល់ល្ងាច មិនថារង្វង់ភ្នែកខ្មៅ ឬថង់ដកក្រោមភ្នែកនោះទេ អាចព្យាបាលជាទាំងអស់។

២.ដំឡូងជ្វា
សូមហាន់ដំឡូងជ្វាជាចំណិតស្តើងៗ រួចយកទៅក្លាសេនៅក្នុងទូរទឹកកចំនួន១០នាទី។ បន្ទាប់មកអនុវត្តនៅលើតំបន់ដែរមានបញ្ហា១៥នាទី ទើបប្រើកន្សែងសើមជូតសម្អាតចេញ។ សូមព្យាយាមអនុវត្តនៅរៀងរាល់ពេលល្ងាចជាប្រចាំ បញ្ហាររង្វង់ភ្នែកខ្មៅច្បាស់ជារលាយបន្តិចម្តងៗរហូតទាល់តែអស់។

៣.ផ្លែប៉ោម
អ្នកត្រូវយកផ្លែប៉ោមមួយផ្លែចិតសំបកចេញ ហើយចិញ្ច្រាំឲ្យម៉ត់យកទៅដាក់ក្នុងទូរទឹកកក។ នៅពេលត្រជាក់ អ្នកត្រូវយកមកបិទនៅលើតំបន់ដែលមានបញ្ហាចំនួន ២០នាទី ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។ ប្រសិនបើអ្នកអនុវត្តវិធីនេះឲ្យបានទៀងទាត់ជារៀងរាល់ល្ងាច បញ្ហាត្របកភ្នែកហើម ឬគេហៅថាថង់ដកក្រោមភ្នែក នឹងរាបទៅវិញបន្តិចម្តងៗរហូតបាត់អស់ទាំងស្រុង៕

មតិយោបល់