Phnom Penh City Center គឺជាគម្រោងអភិវឌ្ឍដ៏ធំមួយដែលវិនិយោគដោយក្រុមហ៊ុន ShuKaku Inc លើផ្ទៃដីទំហំ ១១១ ហិកតា នឹងត្រូវបានគេប្រសិទ្ធិនាមថាជា “គ្រាប់គុជនៃប្រទេសកម្ពុជា”។
តាមរយៈការផ្តល់បទសំភាសន៍ពីកញ្ញា កេសរ គន្ធា បុគ្គលិកផ្នែកលក់នៃគម្រោងបានឲ្យដឹងថា Residence90 គឺជាគម្រោងផ្ទះវីឡាដែលសរុបាមានចំនួន ៩០ វីឡា និងមានតម្លៃចាប់ពី ៥១ ម៉ឺនដុល្លារអាមេរិកឡើងទៅ ហើយ Residence 90 នៃគម្រោង Phnom Penh City Centerនេះ នឹងបញ្ចប់ជាស្ថាពរនៅខែ វិច្ឆិការ ខាងមុខនេះ។
យ៉ាងណាមិញគម្រោងទាំងមូលរបស់ Phnom Penh City Center ត្រូវបានគេរំពឹងទុកថានឹងផ្គត់ផ្គង់លំនៅដ្ឋានប្រមាណជា ៥៦០០០ ខ្នង នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៥ ។
គួរបញ្ជាក់ផងដែរថាក្រៅពីគម្រោង Residence 90 Phnom Penh City Center មានគម្រោងអភិវឌ្ឍដទៃទៀត ដូចជា គម្រោងសាងសង់ខុនដូ កន្លែងកម្សាន្ត និងតំបន់ពាណិជ្ជកម្មជាច្រើនផ្សេងទៀត៕
មតិយោបល់