អចលន​ទ្រព្យ

អគារចំនួន ២ នៃគម្រោង Olympia City សាងសង់រួចរាល់ និងប្រគល់ជូនអតិថិជនហើយ

ទីក្រុង Olympia City ត្រូវបានវិនិយោគដោយក្រុមហ៊ុន Oversea Cambodian Investment Corporation ( OCIC)។

គម្រោងនេះសាងសង់ឡើងលើផ្ទៃដី ១០ ហិកតា សរុបមាន ៤ អគារដែលអគារនីមួយៗមានកម្ពស់ ២០ ជាន់ឋិតនៅភាគខាងជើងនៃពហុកីឡាដ្ឋាន ជាតិអូឡាពិក។

យោងតាមគេហទំព័រហ្វេសប៊ុក Olympia City បានឲ្យដឹងថាគម្រោងនេះបានសាងសង់រួចរាល់ចំនួន ២ អគារ គឺអគារ C1, C2 និងចាប់ផ្តើមប្រគល់ខុនដូ ជូនអតិថិជនហើយ។

Olympia City ជាបណ្តុំនៃអគារពាណិជ្ជកម្មដែលក្នុងនោះរួ​មមានបន្ទប់ស្នាក់នៅ ផ្សារទំនើប អគារការិយាល័យ ក្លឹបហាត់ប្រាន អាងហែលទឹក សួនច្បារ និងភោជនីយដ្ឋានជាដើម។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នេះមានចំនួន ៤ អគារខណៈដែល ២ អគារទៀតត្រូវបានគេរំពឹងទុកថានឹងមានការយឺតយ៉ាវ ក្នុងការបើកដំណើរការនៅក្នុងឆ្នាំ ២០១៧នេះ៕

មតិយោបល់