អចលន​ទ្រព្យ

សម្ដេចតេជោ៖ តម្លៃអចលនទ្រព្យ នៅមុនការបោះឆ្នោតឆ្នាំ ២០១៨ មិនមានការធ្លាក់ថ្លៃទេ

កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា តម្លៃអចលនទ្រព្យ នៅមុនការបោះឆ្នោតឆ្នាំ ២០១៨នេះ មិនមានការធ្លាក់ថ្លៃទេ បើប្រៀបធៀបទៅនឹង ការបោះឆ្នោតកាល ពីអាណត្តិមុនៗ គឺតម្លៃអចលនទ្រព្យមានការធ្លាក់ចុះ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា បានមានប្រសាសន៍វាយតម្លៃអំពី សភាពការណ៍នៅកម្ពុជានាពេលបច្ចុប្បន្ននេះ អំពីស្ថានភាពតម្លៃអចលនទ្រព្យ ដោយ យោងលើអ្វីដែលធ្លាប់បានកើតកាលពីមុន ជាពិសេស នៅមុនពេលបោះឆ្នោតម្តងៗ ផ្នែកអចលនទ្រព្យទាំងដីធ្លី និងផ្ទះសម្បែង គឺមិនដែលឡើងថ្លៃនោះទេ ហាក់ដូចជារង់ចាំសភាពការណ៍ បោះឆ្នោតចេញលទ្ធផលសិន។

សម្ដេចតេជោបានបញ្ជាក់ថា បន្ទាប់មកនៅក្រោយ ពេលបោះឆ្នោតរួច ដោយដឹងថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ទើបដីធ្លីបានចាប់ផ្តើមឡើងថ្លៃ៕

មតិយោបល់