ព័ត៌មានកីឡា

ឃីម ឌីម៉ា និង ឯម សុធី ចាប់ដៃគ្នាប៉ះថៃស្អែកនេះ នៅ SEA TV

ជើងខ្លាំងកម្ពុជា ឃីម ឌីម៉ា និងអ្នកប្រដាល់វ័យក្មេង ឯម សុធី នឹងចាប់ដៃគ្នាប៉ះអ្នកលេងក្បាច់ Mauy Thai ក្នុងកម្មវិធីប្រដាល់ K-Cment នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ពីម៉ោង៥:០០នាទីស្អែកនេះ ។

ឃីម ឌីម៉ា ដែលកំពុងមានប្រជាប្រិយភាពខ្លាំង នឹងត្រូវស្វាគមន៍អ្នកលេងរម្លងដែនពីថៃ Chheng Krai ។ អ្នកទាំងពីរមានប្រវត្តិប្រកួតប្រហាក់ប្រហែលគ្នា ដោយឌីម៉ាប្រកួតបាន ៨៥ដង ឈ្នះ៧១ ចាញ់១២ ស្មើ២។ ចំណែកអ្នកប្រដាល់ថៃធ្លាប់ប្រកួតបាន ៨១ដង ឈ្នះ៦៣ ចាញ់១៨ ស្មើ២។

match-1

មួយគូទៀតគឺអ្នកប្រដាល់មាឌល្អិត ឯម សុធី នឹងប៉ះអ្នកប្រដាល់ចាស់វស្សា Chuok Phechhit ។ សុធី ប្រកួតបាន ៧០ដង ឈ្នះ៥៩ដង ចាញ់១០ ស្មើ១ ចំណែកជើងខ្លាំងថៃមានប្រវត្តិប្រកួតបាន ៥៧ដង ឈ្នះ ៥០ ចាញ់៧។

match-2

ក្រៅពីគូនេះក៏មានគូមិត្តភាពជាតិ២គូទៀតផងដែរគឺ ប្រាក់ ស៊ីណាត ជួប សេក មេសា ខណ: សំណាង សម្បត្តិ ប្រកួតបិទឆាកនឹង គឿម សុវណ្ណនឿត។

មតិយោបល់