Neymar JR កំពុងខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហព័ន្ធបាល់ទាត់របស់ប្រទេសអេស្ប៉ាញ សម្រេចពិន័យមិនឲ្យចូលរួមបីប្រកួត។
ការសម្រេចពិន័យមកលើកីឡាករ សញ្ជាតិប្រេស៊ីល Neymar ត្រូបានធ្វើឡើងបន្ទាប់ពីកីឡាកររូបនេះ ទទួលបានកាតក្រហម អំឡុងពេលប្រកួតជាមួយនឹង Malaga។ ការពិន័យបែបនេះ វាជារឿងមិនល្អឡើយ សម្រាប់ Neymar ក៏ដូចជាក្រុមអ្នកមានបុណ្យ Barcelona ខណៈប្រកួតទី២ របស់ពួកគេនៅ Laliga ត្រូវប៉ះជាមួយ ក្រុមគូប្រជែង Real Madrid។
ការអាក់ខាននេះ Neymar មិនសប្បាយចិត្តឡើយ ព្រោះថា ការប៉ះទង្គិចនេះ មិនសមនឹងទទួលរងនូវការពិន័យ រហូតដល់៣ ប្រកួតឡើយ វាហាក់ដូចជា មិនយុត្តិធម៌ទេ។ ម្យ៉ាងវិញទៀត Neymar ចង់មានវត្តមាន ក្នុងការប្រកួតជាមួយក្រុមយក្ស Real Madrid ដែលជាការប្រកួតយ៉ាងសំខាន់ សម្រាប់រូបគេ។ Neymar នឹងអវត្តមាននៅសប្តាហ៍នេះ ខណៈ Barcelona ប៉ះក្រុម Real Sociedad ហើយបន្តជួប Real Madrid ថ្ងៃទី ២៣ ខែមេសា និងចុងក្រោយប៉ះ Osasuna នៅចុងខែនេះ៕




មតិយោបល់