Ben Woodburn បានក្លាយជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្រក្លឹប Liverpool ដែលអាចរកគ្រាប់បាល់បាន ក្នុងការប្រកួតដែលយកឈ្នះក្រុម Leeds United ២-០ កាលពីយប់មិញនេះក្នុងពានរង្វាន់ EFL Cup។
Ben ទើបតែមានអាយុ១៧ឆ្នាំ និង៤៥ថ្ងៃប៉ុណ្ណោះ ខណៈដែលរូបគេអាចចូលលេងឱ្យឈុតធំ របស់ក្រុមហង្សក្រហមនិង រកគ្រាប់បាល់បាន១គ្រាប់ថែមទៀត ដែលជាគ្រាប់បាល់ដំបូងរបស់គេ។ នេះគឺជាកំណត់ត្រាថ្មីមួយសម្រាប់ក្រុម Liverpool ព្រោះថាកំណត់ត្រាចាស់ កីឡាកររកគ្រាប់បាល់បានតាំងពីក្មេងជាងគេនោះ បានទៅលើ Michael Owen ដោយកាលនោះមានអាយុ១៧ឆ្នាំ១៤៣ថ្ងៃ។
ក្រុម Liverpool ក្រោយឈ្នះយប់មិញនេះ បានកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្នុងពានរង្វាន់ EFL Cup នេះ ជាមួយក្រុម Hull City ដែលយកឈ្នះក្រុម Newcastle United នៅវគ្គទាត់បាល់១១ម៉ែត្រកាត់សេចក្ដី ៕
មតិយោបល់