ព័ត៌មានកីឡា

Lacazette គឺជាកីឡាករ ដែលរកគ្រាប់បាល់ដំបូងគេ នៅ Premier League រដូវកាល ២០១៧-២០១៨ នេះ

ខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette របស់ក្រុមកាំភ្លើងធំ​ Arsenal បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់ដំបូង ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League រដូវកាល ២០១៧-២០១៨ នេះ។

ជាការពិតណាស់ Lacazette គឺជាខ្សែប្រយុទកធចំណូលថ្មីមួយរូប របស់ក្រុម Arsenal ដែលក្រុមបានទិញពី Lyon ក្នុងតម្លៃជាង ៤៦លានផោន។ ជាក់ស្តែងណាស់ ក្នុងការបង្ហាញខ្លួន លើកដំបូង ក្នុងក្របខ័ណ្ឌ Premier League ខ្សែប្រយុទ្ធបារាំង Alexandre Lacazette បានបង្កើតនូវកំណត់ត្រាថ្មីមួយ របស់រូបគេ ដោយក្លាយជាកីឡាករដំបូងបំផុត នៅរដូវកាលថ្មីនេះ ដែលរកគ្រាប់បាល់បញ្ចូលទី បានលើគូប្រកួត។ ថ្វីបើនេះ មិនមែនជាការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមកាំភ្លើងធំ Arsenal ក៍ដោយ តែ Lacazette បានរកគ្រាប់បាល់ បានគួរសមមកហើយ សម្រាប់ក្លិបថ្មី នាការប្រកួត មុនរដូវកាលកន្លងមក។

អ្វីដែលគួរឲ្យ កត់សម្គាល់សម្រាប់ គ្រាប់បាល់ដំបូងនេះ គឺ Lacazette រកបានតាំងពីនាទីទី ២ ដែលអាចជាគ្រាប់បាល់លឿនបំផុតមួយ សម្រាប់សប្តាហ៍ដំបូងនេះ ខណៈរង់ចាំ ការប្រកួតរបស់ក្រុមផ្សេងៗទៀតសិន។ ដូច្នេះហើយ ខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette របស់ក្រុម កាំភ្លើងធំ Arsenal នឹងក្លាយជាខ្សែប្រយុទ្ធដ៍មុតស្រួចរបស់ក្រុម Arsenal នា Premier League រដូវកាលនេះ។

មតិយោបល់