ព័ត៌មានកីឡា

Modric ៖ ​ស្មើ El Clasico ​មាន​អារម្មណ៍​ថា​ដូច​បាន​លើក​ពាន​អីចឹង

Luka Modric បាននិយាយថាការប្រកួតស្មើជាមួយ Barcelona ១-១ នៅដីរបស់ពួកគេ គឺធ្វើឱ្យក្រុម Real Madrid មានអារម្មណ៍ថាដូចជាបានលើកពាន La Liga រដូវកាលនេះអីចឹង។

ការមិនដែលចាញ់របស់ Real Madrid ៣៣ប្រកួតជាប់គ្នា សឹងតែត្រូវបញ្ចប់ទៅហើយកាលពីយប់មិញ ក្រោយពី Luis Suarez តែតចូលមួយគ្រាប់ឱ្យ Barcelona នាំមុខ។ ប៉ុន្តែសំណាងណាស់ Ramos ប្រធានក្រុម Real Madrid រកបាន១គ្រាប់វិញ នៅជិតចប់តង់ទី២ទៅហើយនោះ ពោលគឺធ្វើឱ្យកំណត់ត្រាមិនចាញ់នៅរក្សាដដែល ហើយបន្ដនាំមុខ៦ពិន្ទុទៀត។

3aff62a300000578-3997304-image-a-107_1480786122021

ហេតុដូច្នេះហើយ បានជាធ្វើឱ្យ Modric មានអារម្មណ៍ថាខ្លួនដូចជាទទួលបានពានរង្វាន់ទៅហើយ ក្រោយចប់ការប្រកួតយប់មិញ ត្បិតអីវាទើបតែបានប៉ុន្មានប្រកួតពាក់កណ្ដាលរដូវកាលក៏ដោយ។ ឈរកំពូលតារាងហើយ លើស៦ពិន្ទុលើក្រុម Barcelona ទៀត កាន់តែធ្វើឱ្យ Real Madrid មានទំនុកចិត្ត ត្បិតអីដៃគូប្រជែងរបស់គេ សុទ្ធតែនៅក្រោមខ្លួនឆ្ងាយទាំងអស់។

សូមបញ្ជាក់នៅពាក់កណ្ដាលខែ១២នេះ Real Madrid កាន់តែមមាញឹកខ្លាំងមែនទែនហើយ ក្រោយពីពួកគេត្រូវចូលរួមប្រកួតពានរង្វាន់ FIFA Club World Cup នៅប្រទេសជប៉ុនផងនោះ៕

https://youtu.be/rw3njYVqIRQ

មតិយោបល់