ព័ត៌មានអន្តរជាតិ

ស្លាប់ និងបាត់ខ្លួន៣៤នាក់ ក្នុងករណីអគ្គិភ័យមួយនៅអាមេរិក

អាមេរិកៈ អាជ្ញាធរអាមេរិកបានឲ្យដឹងថា អគារមួយ ត្រូវបានអគ្គិភ័យឆាបឆេះនាម៉ោង១១និង៣០នាទីរសៀលកាលពីសុក្រ នៅទីក្រុង Oakland រដ្ឋកាលីហ្វញ៉ា បានសម្លាប់មនុស្សយ៉ាងហោច៩នាក់ និងបាត់ខ្លួន២៥។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។

មន្រ្តីអគ្គិភ័យក្នុងទីក្រុង Oakland លោក Teresa Deloach Reed បាននិយាយថាក្រុមមន្រ្តីអគ្គិភ័យមិនទាន់កំណត់បាននូវមូលហេតុ នៃការឆេះអគារនេះនៅឡើយទេ។ លោកបានហៅអគ្គិភ័យនេះ ជាអគ្គិភ័យដែលអាក្រក់បំផុតមិនធ្លាប់មានពីមុនមក តាំងពីលោកបានចូលបម្រើការក្នុងការិយាល័យអគ្គិភ័យ។

បើយោងតាមអ្នកពន្លត់អគ្គិភ័យបានឲ្យដឹងថា ជនរងគ្រោះមានវ័យចន្លោះពី២០ទៅ៣០ឆ្នាំ ។ បច្ចុប្បន្នប៉ូលិសកំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវក្នុងករណីនេះផងដែរ៕

photo_2016-12-04_09-36-56photo_2016-12-04_09-36-54photo_2016-12-04_09-36-55

មតិយោបល់