ព័ត៌មានកីឡា

Real Madrid ធ្វើរូបសំណាក់ Ronaldo

ក្រុមស្តេចស Real Madrid បានកសាងរូបសំណាក់កំពូលតារាស៊ុតដ៍ឆ្នើម Cristiano Ronaldo ដើម្បីតម្កល់ទុកក្នុងសារមន្ទីរដាក់ពានរបស់ក្រុម​Real Madrid ក្នុងទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញ។

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយសម្រាប់ក្រុមស្តចស Real Madrid ដែលបានកសាងរូបសាំកកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដាក់តម្កល់ក្នុងសារមន្ទីររបស់ក្លិប​អេស្ប៉ាញមួយនេះ។ ជាក់ស្តែងណាស់ ការកសាងរូបសំណាក់នេះដែរ ដោយសារតែក្រុម Real Madrid បានមើលឃើញពីគុណសម្បត្តិរបស់កីឡាកររូប​នេះ ដែលបានជួយក្លិបនាពេលកន្លងមក។ ម្យ៉ាងវិញទៀតនោះ Ronaldo បានកាន់កំណត់ត្រាធំៗជា​ច្រើន ដែលកីឡាករ Real Madrid តាំងពីដើមមក​មិនទាន់​អាចធ្វើបានឡើយ ទាំងនៅ Champion League និង Laliga ។

ក្នុងនោះដែរ Ronaldo បានក្លាយជាកីឡាករ Real Marid ដំបូង ដែលបានស៊ុតច្រើនជាង ១០០គ្រាប់​នៅ Champion League រួមទាំងកីឡាករដំបូងរបស់ Real Madrid ដែលឈ្នះពាន Balon D’Or ៣ដង​ ដោយមិនគិតកាលឈ្នះនៅ Man Utd មួយលើកឡើយ។ ម្យ៉ាងវិះញទៀតនោះ ការកសាងរូបសំណាក់នេះដែរ គឺក្រុម Real Madrid ធ្វើឡើងដើម្បីចង់ចាំពីវីរបុរសរបស់ Real Madrid ផងដែរ ព្រោះថា Ronaldo បានចូលរួមចំណែកច្រើនណាស់ ក្នុងការជួយ​ Real Madrid ឈ្នះពាន Champion League និង Laliga។

ដូច្នេះហើយ ការកសាងរូបសំណាក់នេះដែរ អាចនឹងធ្វើឲ្យ​កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្លាជាវីរបុរសរបស់ Real Madrid ក្នុងនាមជាគម្រូ ដល់កីឡាករជំនាន់ក្រោយ​ផងដែរ។

មតិយោបល់