ការប្រកួតកាលពីយប់មិញនេះ ក្រុម Mancester United បានត្រឹមស្មើជាមួយ Everton ១-១ ប៉ុណ្ណោះ បើទោះបីជាពួកគេមានឱកាសច្រើនជាងក៏ដោយ។
Zlatan Ibrahimovic ជាអ្នករកគ្រាប់បាល់បើកឆាកមុនគេឱ្យ Man Utd ដោយការទាត់បាល់បំផ្លោងផុតដៃអ្នកចាំទី ប៉ុន្តែនៅនាទី៨៩ទៅហើយនោះ Leighton Baines រកបានគ្រាប់បាល់តាមស្មើបានវិញ ដោយការទាត់បាល់ប៉េណាល់ទី ក្រោយពី Marouane Fellaini បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។

តាមលទ្ធផលនេះដែរ Man Utd បច្ចុប្បន្ននេះ បានក្លាយជាក្រុមរបូតគ្រាប់បាល់ច្រើនជាងគេ នៅ១០នាទីចុងក្រោយ ហើយការប្រកួតស្មើ៣ប្រកួតជាប់គ្នានេះបានធ្វើឱ្យពួកគេស្ថិតនៅលេខ៦ក្នុងតារាង។ ដោយចំណាត់ថ្នាក់នេះ លោក Jose Mourinho គិតថាមិនសក្ដិសមជាមួយសមត្ថភាពរបស់កូនក្រុមខ្លួនឡើយ។
“យើងគឺជាក្រុមល្អតាំងពីបើករដូវកាលមក ប៉ុន្តែយើងមិនអាចរកជ័យជម្នះបាន។ យើងមានឱកាស ២-០ យើងមានបាល់លេង ហើយក្រោយមកយើងបែរជាឱ្យគេតាមស្មើបាននៅចុងបញ្ចប់ទៅវិញ។ ខ្ញុំសប្បាយចិត្តពេលឃើញកូនក្រុមខ្ញុំលេងល្អ បើទោះបីជាការប្រកួតពិបាកឈ្នះ ប៉ុន្តែយើងទទួលយកវា ហើយវាក៏ជាបញ្ហារបស់យើងដើម្បីដោះស្រាយដែរ”។ Mourinho និយាយ៕



https://www.youtube.com/watch?v=VlA7zdrU_bg
មតិយោបល់