ព័ត៌មានកីឡា

Liverpool, Arsenal និង Juventus ដណ្តើមគ្នាចង់បាន Asensio

ក្រុមជើងខ្លាំងទាំង៣ នៅអឺរ៉ុប Liverpool, Arsenal និង Juventus កំពុងតែប្រជែងគ្នា ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធវ័យក្មេង Marco Asensio ពីក្រុម Real Madrid។

រឿងរ៉ាវពាក់ព័ន្ធនឹងក្រុម Real Madrid កំពុងតែក្តៅគគុកយ៉ាងខ្លាំងខណះកីឡាករជាច្រើន កំពុងតែចង់រត់ចោលក្រុមនេះ ដើម្បីទៅរកក្លិបថ្មី។ ជាក់ស្តែងណាស់ Daily Star បានឲ្យដឹងថា ក្លិបធំៗចំនួន៣ កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទម្រង់លេងរបស់ កីឡាករ Marco Asensio។ ក្នុងនោះដែរ ក្លិប ហង្សក្រហម Liverpool, កាំភ្លើងធំ Arsenal និង សេះបង្កង់ Juventus សុទ្ធសឹងតែចង់បានតារាដ៍ឆ្នើមរូបនេះ ដើម្បីទៅចូលរួមជាមួយពួកគេនៅពេលខាងមុខនេះ។ ជាការពិតណាស់ Asensio ក៍បានលេចធ្លាយនូវពត៌មាន នៃការចង់ចាកចេញពី Real Madrid ដែរ ប្រសិនបើក្លិបយក្សមួយនេះនាំយកតារាថ្មីឆ្នើមៗនារដូវក្តៅខាងមុខនេះ ជាពិសេសនោះ គឺវត្តមានរបស់ Kylian Mbappe ដែលអាចប្រឈមនឹងតំណែងលេងរបស់គេ នៅ Real Madrid ។

ហេតុនេះហើយ វាគឺជាឱកាសដ៍ល្អ សម្រាប់ក្លិបជាច្រើន ក្នុងការប្រជែងគ្នា នាំយកកីឡាករវ័យក្មេងរូបនេះ។ យ៉ាងណាក៍ដោយ Real Madrid ប្រហែលជាមិនលក់ Marco Asensio ឡើយ ព្រោះកីឡាករវ័យក្មេងរូបនេះកំពុងតែឡើងជើងយ៉ាងខ្លាំង ទាំងនៅ Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ។ ជាពិសេសនោះ នៅក្នុងយុទ្ធនាការណ៍ Euro U-21 ដែលកំពុងតែលេងនៅប៉ូឡូញ ដែលកីឡាកររូបនេះ បង្ហាញខ្លួនបានយ៉ាងល្អ។

មតិយោបល់