តាមពិតទៅការចុច ឬសង្កត់លើជីបចរ គឺជាវិធីសាស្ត្រមួយរបស់ចិនបុរាណ ដែលអាចជួយព្យាបាលការឈឺចាប់យ៉ាងមានប្រសិទ្ធិភាព ហើយអាចប្រើបានសម្រាប់មនុស្សគ្រប់វ័យ។
អ្នកគ្រាន់តែយកម្រាមដៃចុចនៅលើចន្លោះមេជើង និងម្រាមចង្អុលរយៈពេល ២ទៅ ៣វិនាទី បន្ទាប់មកផ្អាក ៥វិនាទីសិន។ បន្តធ្វើឡើងវិញដដែលៗឲ្យបានចំនួន ២នាទី ការឈឺចាប់នឹងរលាយបាត់អស់ដោយមិនបាច់ពឹងថ្នាំឡើយ។
បើយោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញនៅលោកខាងលិចបានបង្ហាញថា ការចុចលើខ្នងជើងចំនួន ២នាទី នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាង៖
– កាត់បន្ថយការឈឺខ្នង និងឈឺក្បាល
– កាត់បន្ថយការឈឺពោះពេលមករដូវ និងការឈឺចាប់ពេលមករដូវ
– កាត់បន្ថយឈឺក្រគាក, គេងមិនលក់, ថប់អារម្ភ
– កម្ចាត់ភាពតានតឹង ហើយជួយគ្រប់គ្រងភាពឆេវឆាវ
– ពង្រឹងដល់មុខងារថ្លើម
– ជួយប្រសើរឡើងនូវសម្ពាធឈាម និងប្រព័ន្ធរំលាយអាហារ
– ដោះស្រាយបញ្ហា និងការមើលមិនឃើញនៃចក្ខុវិស័យ
ទាំងអស់នេះហើយ គឺជាគុណសម្បត្តិដែលបានមកពីការចុចជីបចរនៅលើខ្នង ដូច្នេះគ្រប់គ្នាគួរតែសាកល្បង៕
មតិយោបល់