គ្រូបង្វឹករបស់ Real Madrid លោក Zinedine Zidane បានដាក់ឱ្យក្លិប Manchester United មានការប្រុងប្រយ័ត្នដោយនិយាយថាគាត់ប្រហែលជាមិនអាចរក្សាកីឡាករ Gareth Bale ឲ្យនៅក្លិបអេស្ប៉ាញនេះទៀតឡើយ។
អនាគតរបស់ Bale នៅឯកីឡដ្ឋាន Bernabeu ស្ថិតក្នុងភាពស្រពេចស្រពិលម្តងទៀតខណៈម្ចាស់ជើងឯកអ៊ឺរ៉ុបព្យាយាមនាំយកខ្សែប្រយុទ្ធរបស់ក្លិប Monaco កីឡាករ Kylian Mbappe ក្នុងរម្លៃ ១៦០ លានផោន។ វាត្រូវបានគេយល់ថាលោក Zidane ប្រហែលជាត្រូវលះបង់កីឡាករ Cristiano Ronaldo, Karim Benzema ឬ Bale ដើម្បីធ្វើឱ្យ Mbappe អាចមានដំណែងនៅក្នុងក្រុម។ Zidane ត្រូវបានគេសួរបន្ទាប់ពី Madrid បរាជ័យ ១-៤ Man City ក្នុងទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍។ គាត់បានឆ្លើយថា៖ “ខ្ញុំសង្ឃឹមថា BBC (Bale, Benzema និង Cristiano) នឹងបន្តនៅរដូវកាលនេះ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នានៅសល់។ ខ្ញុំចង់អោយអ្នកទាំងអស់គ្នានៅទីនេះស្នាក់នៅប៉ុន្តែអ្វីៗអាចកើតឡើងរហូតដល់ថ្ងៃទី ៣១ ខែសីហា។
លោក Jose Mourinho មិនបានលាក់បាំងពីបំណងប្រាថ្នាក្នុងការចុះហត្ថលេខាជាមួយអ្នកលេងថ្មីនៅរដូវក្តៅនេះនិងបានកំណត់តម្លៃខ្សែបម្រើស្លាប Ivan Perisic ដែលមានតម្លៃខ្លួន ៤៨ លានផោនរបស់ក្លិប Inter Milan ហើយក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅពេលដែលក្រុម Man United លេងជាមួយ Real ក្នុងទីក្រុង Santa Clara កាលពីសប្តាហ៍មុនបន្ទាប់ពីគាត់បានឱប Bale មុនពេលការប្រកួត ហើយបានឮថាគាត់មិនអាចទិញអ្នកណាបានទេព្រោះអ្នកនោះមិននិយាយជាមួយខ្ញុំ!
កីឡាករសញ្ជាតិវែល អាយុ ២៨ ឆ្នាំបានទទូចក្រោយការប្រកួតចប់ ថាគាត់សប្បាយរីករាយនៅក្នុងទីក្រុងម៉ាឌ្រីដប៉ុន្តែការមកដល់របស់ Mbappe អាចបង្ខំឱ្យក្លិបរបស់គាត់ពិចារណាលក់។ ដូច្នេះហើយ Jose Mourinho និងបន្តតាមទាក់ទាញកីឡាករពូកែជើងឆ្វេងរូបនេះឲ្យបាននៅរដូវក្តៅនេះ៕
មតិយោបល់